ថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូនចំពោះ ការបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងចលករមិនគ្រប់គ្រាន់ បណ្តាប្រទេសនានាត្រូវរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាស្វែងរកការអភិវឌ្ឍ ។ ជានិច្ចកាល ប្រទេសចិនតែងតែជាកាលានុវត្តភាពដ៏សំខាន់របស់ការអភិវឌ្ឍសកល ប្រទេសចិននឹងជំរុញយ៉ាងមុតមាំនូវការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ជំរុញជាបន្តបន្ទាប់នូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចឱ្យវិវឌ្ឍទៅកាន់ទិសដៅប្រកបដោយភាពបើកទូលាយ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ មានតុល្យភាពនិងឈ្នះ-ឈ្នះ។
រំពឹងថា ពិព័រណ៍នាំចូលចិនអន្តរជាតិអាចដើរតួនាទីយ៉ាងពេញលេញក្នុងការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងធ្វើឱ្យទីផ្សារធំរបស់ចិន ក្លាយទៅជាទីផ្សារធំដែលពិភពលោកអាចចែករំលែកបាន ក៏ដូចជាផ្តល់សេវាកម្មនៃផលិតផលសាធារណៈអន្តរជាតិដែលពិភពលោកអាចចែករំលែកបានឱ្យបានល្អក្នុងន័យជំរុញការបង្កើតសេដ្ឋកិច្ចសកលបែបបើកទូលាយដើម្បីឱ្យកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះអាចផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន