ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីការទូតអាមេរិក បន្តស្នើសុំរដ្ឋាភិបាលអាមេរិក និងអ៊ីស្រាអែល ទទួលយកបទឈប់បាញ់

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីការទូតកម្រិតទាប និងមធ្យមនៅក្រសួងការបរទេសអាមេរិកបានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតី Joe Biden ក្នុងការថ្កោលទោសការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើជនស៊ីវិល និងទាមទារឱ្យមានបទឈប់បាញ់នៅហ្គាហ្សា។

ការស្នើសុំរបស់ក្រុមមន្ត្រីអាមេរិកនេះត្រូវបានបែកធ្លាយចេញពីអនុស្សរណៈចុងក្រោយបង្អស់ នៃការបែងចែកនៅក្នុងនាយកដ្ឋានលើប្រទេសអ៊ីស្រាអែល ដោយបានអំពាវនាវឱ្យរដ្ឋមន្ត្រីការបរទេសលោក Antony Blinken និងអ្នកការទូតជាន់ខ្ពស់ផ្សេងទៀតទាមទារជាសាធារណៈថាអ៊ីស្រាអែល គួរតែយល់ព្រមលើបទឈប់បាញ់មួយ និងដើម្បីតម្រឹមសេចក្តីថ្លែងការណ៍សាធារណៈ និងឯកជនរបស់ពួកគេស្តីពីជម្លោះ។

នៅក្នុងអត្ថន័យពីខាងក្នុងនោះអាមេរិកក៏បានធ្វើការរិះគន់អ៊ីស្រាអែល ជាលក្ខណៈឯកជន ប៉ុន្តែមិនមែននៅទីសាធារណៈនិងដោយមានចំណែក នៃការយល់ឃើញជាសាធារណៈក្នុងតំបន់ដែលថាសហរដ្ឋអាមេរិក ជាតួអង្គលំអៀង និងទុច្ចរិត ដែលវានឹងអាចបង្កផលគ្រោះថ្នាក់បំផុតដល់ផលប្រយោជន៍សហរដ្ឋអាមេរិក និងពិភពលោកផងដែរ។

គួរឲ្យដឹងដែរថាទោះបីជាមានការបោះឆ្នោតច្រើន លើសលប់ក្នុងការអនុម័តបទឈប់បាញ់ នៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីចុងខែមុនក៏ដោយលោក Blinken បានបដិសេធម្តងហើយម្តងទៀត នូវការអំពាវនាវឱ្យបញ្ឈប់ប្រតិបត្តិការអ៊ីស្រាអែល។

លោកបានប្រកែកកាលពីសប្តាហ៍មុនថា បើមិនវាយប្រហារលើហាម៉ាសទេវា នឹងផ្តល់ពេលវេលាដល់ក្រុមហាម៉ាសដើម្បី ប្រមូលផ្តុំឡើងវិញ នូវអ្វីដែលខ្លួនបានធ្វើនៅថ្ងៃទី៧ខែតុលាដោយសំដៅទៅលើការវាយលុករបស់ក្រុមហាម៉ាស ទៅលើអ៊ីស្រាអែលដែលបានធ្វើឱ្យមនុស្សប្រហែល១៤០០នាក់បានស្លាប់៕ ប្រែសម្រួល៖ស៊ុនលី

To Top