ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ២០២៣។
លោក Xi Jinping បានលើកឡើងថា យើងផ្តួចផ្តើមឱ្យតម្កល់ការអភិវឌ្ឍជាអាទិភាព កសាងសាយប័រស្ប៉េសដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅនិងមានវិបុលភាព។
យើងផ្តួចផ្តើមការរួមសុខរួមទុក្ខ កសាងសាយប័រស្ប៉េសកាន់តែមានសន្តិភាពនិងសុវត្ថិភាព យើងផ្តួចផ្តើមការរៀនសូតទៅវិញទៅមកផ្នែកអរិយធម៌ កសាងសាយប័រស្ប៉េសដែលកាន់តែមានសមភាពនិងបរិយាបន្ន។
លោក Xi Jinpingសង្កត់ធ្ងន់ថា ចរន្ត នៃយុគសម័យបដិវត្តន៍ព័ត៌មានវិទ្យាកំពុងដើរទៅមុខយ៉ាងខ្លាំងក្លា សាយប័រស្ប៉េសផ្ទុកនូវក្តីសង្ឃឹមគ្មានទីព្រំដែនរបស់មនុស្សជាតិចំពោះអនាគតដ៏ល្អប្រសើរ។
យើងចាប់ដៃគ្នា ដើម្បីកសាងសហគមន៍រួមវាសនានៃសាយប័រស្ប៉េស ដើម្បីឱ្យបណ្តាញអ៊ីនធឺណែតបង្កើតសុភមង្គលកាន់តែច្រើនដល់ប្រជាជន នៃប្រទេសនានា និងរួមគ្នាកសាងអនាគតកាន់តែល្អបវររបស់មនុស្សជាតិ៕
អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន