ព័ត៌មានអន្តរជាតិ

សង្គ្រាមអ៊ីស្រាអែល-ហាម៉ាស នឹងសាកល្បងភាពស៊ីសង្វាក់គ្នារបស់ជប៉ុន ជាមួយនឹងនីតិរដ្ឋ

រូបភាពពី៖​ Kyodo

តូក្យូ៖ ជាមួយនឹងក្រុមទាំង៧ ជៀសវាងការរិះគន់ចំពោះការទម្លាក់គ្រាប់បែកកាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសរយៈពេលពីរថ្ងៃរបស់ពួកគេ ដែលទើបតែបានបញ្ចប់នៅទីក្រុងតូក្យូ អ្នកសង្កេតការណ៍មួយចំនួនបានឲ្យដឹងថា ប្រទេសជប៉ុន ចាំបាច់ត្រូវបង្ហាញជំហរផ្ទាល់ខ្លួនលើស្ថានភាពនៅមជ្ឈិមបូព៌ាឱ្យកាន់តែច្បាស់។

ពួកគេបានឲ្យដឹងថា ការតម្រឹមរបស់សមាជិក G7 ជុំវិញសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស អាចនឹងបើកការប្រេះឆាជាមួយបណ្តាប្រទេសមូស្លីមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន និងរុស្ស៊ី។

អ៊ីស្រាអែល​ត្រូវ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​ជប៉ុន ប៉ុន្តែប្រទេសជប៉ុន ដែលជាប្រធាន G7 នៅឆ្នាំនេះ ជាប្រពៃណីបានបន្ត “ការទូតប្រកបដោយតុល្យភាព” រវាងអ៊ីស្រាអែល និងប្រទេសមូស្លីមនៅមជ្ឈិមបូព៌ា ដោយសារប្រទេសនេះពឹងផ្អែកខ្លាំងលើប្រេងឆៅពីតំបន់។

ការប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស G7 បានកើតឡើងនៅពេលដែលអ៊ីស្រាអែល បាននិងកំពុងពង្រីកការវាយប្រហារតាមអាកាស និងដីលើតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមសកម្មប្រយុទ្ធលើរដ្ឋជ្វីហ្វកាលពីថ្ងៃទី០៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១,៤០០នាក់។

ជាមួយនឹងចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនដែលត្រូវបានរាយការណ៍ថាកើនឡើងដល់ជាង ១០០០០ នាក់ ប្រទេសមួយចំនួនថែមទាំងបានចាប់ផ្តើមហៅឯកអគ្គរដ្ឋទូតរបស់ពួកគេចេញពីប្រទេសអ៊ីស្រាអែល ឬកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសនេះ ដោយចោទប្រកាន់ថាបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top