តូក្យូ៖ ជំនួយការជិតស្និទ្ធ របស់លោកបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានច្រានចោលការរំលាយសភា ជាន់ទាប សម្រាប់ការបោះឆ្នោតទូទៅមួយក្នុងឆ្នាំនេះ ដោយលើកឡើងពីកាលវិភាគ នយោបាយតឹងតែង និងតម្រូវការដើម្បីអនុវត្តវិធានការសេដ្ឋកិច្ច។
ការសម្រេចចិត្តនេះបានកើតឡើងចំពេល ដែលប្រជាប្រិយភាពធ្លាក់ចុះនៃគណៈរដ្ឋមន្ត្រីរបស់លោក គីស៊ីដា ជាមួយនឹងអត្រានៃការគាំទ្ររបស់ខ្លួន បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៃ ២៨,៣ ភាគរយនៅក្នុងការស្ទង់មតិមួយ ដែលធ្វើឡើងដោយ Kyodo News ក្នុងអំឡុង ពេលចុងសប្តាហ៍។
ការលាលែងពីតំណែងរបស់សមាជិកខុទ្ទកាល័យរបស់លោក គីស៊ីដា ពីររូបបន្ទាប់ពីវាត្រូវបានកែលម្អនៅក្នុងខែកញ្ញា មួយបន្ទាប់ពីការលាតត្រដាងនៃរឿង ក្រៅអាពាហ៍ពិពាហ៍ និងមួយទៀតដោយសារតែការបំពានច្បាប់ បោះឆ្នោតបានជំរុញឱ្យសមាជិក សភាបក្សកាន់អំណាចអំពាវនាវ ឱ្យពន្យារពេលការ រំលាយសភាជាន់ទាប។
ជំនួយការបានឲ្យដឹងថា រដ្ឋាភិបាល ជប៉ុន កំពុងស្វែងរកការអនុម័តនៅក្នុងខែវិច្ឆិកានៃសេចក្តីព្រាងថវិកាបន្ថែម ដែលត្រូវបានកំណត់ឱ្យអនុម័តដោយ គណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ដើម្បីផ្តល់មូលនិធិដល់កញ្ចប់ជំរុញ សេដ្ឋកិច្ចថ្មីដែលមានតម្លៃជាង ១៧ ពាន់ពាន់លានយ៉េន (១១៣ពាន់លានដុល្លារ) ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះលោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាន នៅការិយាល័យរបស់លោកថា “ខ្ញុំនឹងដាក់អាទិភាពកំពូល លើការអនុវត្តវិធានការសេដ្ឋកិច្ច និងដោះស្រាយបញ្ហាប្រឈមផ្សេងទៀត ដែលមិនអាចដកចេញបាន ខ្ញុំមិនគិតអំពីអ្វីក្រៅពីនោះទេ”។
នៅក្នុងខែធ្នូ លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងផ្តោតលើការចងក្រងសេចក្តីព្រាង ថវិកាដំបូងសម្រាប់ឆ្នាំសារ ពើពន្ធបន្ទាប់ ចាប់ពីខែមេសា ដែលធ្វើឱ្យវាកាន់តែពិបាក សម្រាប់លោកក្នុង ការរំលាយសភាតំណាងរាស្រ្ត សម្រាប់ការបោះឆ្នោតសកល នៅចុងឆ្នាំនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា