រ៉ូម៖ ប្រទេសអ៊ីតាលី នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃមេដឹកនាំមកពីក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា នេះបើយោងតាមនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni ។
លោកស្រី Meloni បានឲ្យដឹងនៅក្នុងការបង្ហោះវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថាកិច្ចប្រជុំនឹងប្រព្រឹត្តទៅនៅ Borgo Egnazia ដែលជារមណីយដ្ឋានប្រណីតនៅតំបន់ Puglia ភាគខាងត្បូងរបស់ប្រទេស។
ប្រទេសអ៊ីតាលីនៅឆ្នាំក្រោយនឹងធ្វើជាប្រធានប្តូរវេននៃ G7 ដែលរួមមានចក្រភពអង់គ្លេស កាណាដា អាល្លឺម៉ង់ បារាំង ជប៉ុន និងសហរដ្ឋអាមេរិក បូករួមទាំងសហភាពអឺរ៉ុបផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									