ព័ត៌មានអន្តរជាតិ

អតីតជំនួយការម្នាក់អះអាងថា​ លោក Zelensky នឹងអាចត្រូវបណ្តេញចេញពីតំណែង

AFP

បរទេស៖លោក Oleg Soskin ដែលធ្លាប់បម្រើការងារជាទីប្រឹក្សារបស់អតីតប្រធានាធិបតីអ៊ុយក្រែន២រូបបាននិយាយកាលពីថ្ងៃសៅរ៍ថា ឆន្ទៈរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ក្នុងការពិចារណាកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីអាចនាំឱ្យគាត់ត្រូវបានបណ្តេញចេញដើម្បីធ្វើឱ្យការចរចាបែបនេះអាចធ្វើទៅបាន។

លោក Zelensky ដែលបន្តរក្សាជំហថាជ័យជំនះគួរតែត្រូវបានសម្រេចបាននៅលើសមរភូមិ តែងតែអះអាងដាច់ខាតថា នឹងមិនចរចាសន្តិភាពជាមួយទីក្រុងមូស្គូឡើយ។

តាមរយៈសកម្មភាពនេះលោកទីប្រឹក្សាជឿជាក់ថាវាកំពុងជំរុញឱ្យរុស្ស៊ី និងយ៉ាងហោចណាស់អ្នកគាំទ្រលោកខាងលិចមួយចំនួនរបស់អ៊ុយក្រែន គិតថាពួកគេត្រូវការអ្នកផ្សេងដើម្បីតំណាងឱ្យទីក្រុងគៀវ ដែលអាច យល់ព្រមក្នុងការចរចាឬសូម្បីតែបទឈប់បាញ់បណ្តោះអាសន្នក៏ដោយ។

លោក Soskin បានស្នើថា គំនិតនៃកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនបានក្លាយទៅជា ការនិទានកថា មិនត្រឹមតែនៅក្នុងប្រទេសរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែនៅលោកខាងលិចផងដែរ។

គួរឲ្យដឹងដែរថាអតីតមន្ត្រីរូបនេះបានបម្រើការជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ុយក្រែនគឺលោក Leonid Kravchuk នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ហើយក្រោយមកគឺជាទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំទីពីររបស់ប្រទេសគឺលោក Leonid Kuchma ចន្លោះឆ្នាំ ១៩៩៨និងឆ្នាំ២០០០៕

ប្រែសម្រួល៖ស៊ុនលី

To Top