បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ បាននិយាយថា បុរសជនជាតិអ៊ីតាលី អាយុ ៣៤ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីលើស្ថានីយ៍រថភ្លើង Sanam Pao BTS ក្នុងសង្កាត់ Phaya Thai ទីក្រុងបាងកកកាលពីព្រឹកថ្ងៃអង្គារ ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា វីរៈសេនីយ៍ Charoen Sookmark ប៉ូលីសនៅសង្កាត់ Phaya Thai បាននិយាយថា បុរសជនជាតិអ៊ីតាលីរូបនេះបានធ្លាក់នៅជិតផ្លូវចូលស្ថានីយ៍រថភ្លើងលើផ្លូវ Phahon Yothin ជិតនឹងកងពលធំទ័ពសេះលេខ២ ដែលជាឆ្មាំព្រះមហាក្សត្រ ។ ការធ្លាក់នេះ ត្រូវបានរាយការណ៍ទៅប៉ូលីសនៅម៉ោងប្រហែល ៨ ព្រឹក។
សាក្សីបាននិយាយថា បុរសនោះត្រូវបានគេឃើញ នៅរថភ្លើងតាំងពីម៉ោង៦ព្រឹក ហើយគាត់បានលោតសម្លាប់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា