ព័ត៌មានអន្តរជាតិ

OPEC ​មានសុទិដ្ឋិនិយមលើ តម្រូវការប្រេងកើនឡើង ខណៈ រិះគន់ទីផ្សារអវិជ្ជមាន

ប្រភព៖ Xinhua

វីយែន ៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) ​បានបង្កើនការព្យាករណ៍ របស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេង ពិភពលោកក្នុងឆ្នាំនេះ ដោយនិយាយថា មូលដ្ឋានគ្រឹះ នៃទីផ្សារប្រេងនៅតែរឹងមាំ ហើយបានស្តីបន្ទោស អ្នករំពឹងទុក សម្រាប់ការធ្លាក់ចុះ នៃតម្លៃប្រេងឆៅនាពេលថ្មីៗនេះ ។

នៅក្នុងរបាយការណ៍ទីផ្សារប្រេង ប្រចាំខែរបស់ខ្លួន សម្រាប់ខែវិច្ឆិកា អង្គការ OPEC បានកែប្រែបន្តិចលើការ ព្យាករណ៍របស់ខ្លួន សម្រាប់កំណើន តម្រូវការប្រេង ពិភពលោកក្នុងឆ្នាំ២០២៣ ដល់ ២,៤៦លានបារ៉ែលក្នុងមួយថ្ងៃ​ កើនឡើង ២០,០០០បារ៉ែលក្នុងមួយថ្ងៃ ពីការប៉ាន់ស្មានកាលពីខែមុន ។

អង្គការនេះបានលើកឡើង ពីនិន្នាការកំណើនសេដ្ឋកិច្ចសកលដ៏រឹងមាំ ការនាំចូលប្រេងឆៅដ៏រឹងមាំរបស់ប្រទេសចិន និងទីផ្សារប្រេងដ៏រឹងមាំ សម្រាប់ ការព្យាករណ៍កើនឡើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ។

OPEC បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា “នៅលើផ្នែកខាងមុខ នៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយនៅពេល ដែលសេដ្ឋកិច្ចសហរដ្ឋអាមេរិក បន្តកំណើនដ៏រឹងមាំ ដែលវាជួបប្រទះនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នោះ​មូលនិធិរូបិយវត្ថុអន្តរជាតិ​ ថ្មីៗនេះបានធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍ កំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៣ ដល់ ៥,៤ ភាគរយ” ​។

ដោយកត់សម្គាល់ថា ការនាំចូលប្រេងឆៅរបស់ចិននៅតែ “មានសុខភាពល្អ” អង្គការ OPEC បានឲ្យដឹងថា ទិន្នន័យចុងក្រោយរបស់ខ្លួនបង្ហាញថា “ការនាំចូលប្រេងឆៅ របស់ចិន កើនឡើងដល់ ១១,៤ លានបារ៉ែលក្នុងមួយម៉ោង ក្នុងខែតុលា ហើយនៅតែស្ថិតនៅលើផ្លូវ ដើម្បីឈានដល់កម្រិតខ្ពស់ ប្រចាំឆ្នាំថ្មីសម្រាប់ឆ្នាំនេះនៅកម្រិតដូចគ្នា” ។

OPEC បានព្យាករណ៍ថា តម្រូវការប្រេងពិភពលោកនឹងកើនឡើង ២,២៥លានបារ៉ែលក្នុងមួយម៉ោងក្នុងឆ្នាំ២០២៤ ដែលមិនផ្លាស់ប្តូរពីការវាយតម្លៃកាលពីខែមុន។ អង្គការនេះបានឲ្យដឹងទៀតថា កំណើនសេដ្ឋកិច្ចសកលដ៏រឹងមាំ “ចំពេលមានការរីកចម្រើនជាបន្តនៅក្នុងប្រទេសចិន” ត្រូវបានគេរំពឹងថា នឹងគាំទ្រការប្រើប្រាស់ប្រេងនៅឆ្នាំក្រោយ។

តម្លៃប្រេងបានធ្លាក់ចុះចាប់តាំងពីខែតុលា ចំពេលមានការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ច និងតម្រូវការ បើទោះបីជាមានការគាំទ្រ ពីការកាត់បន្ថយទិន្នផលដោយអង្គការ OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន និងជម្លោះនាពេលថ្មីៗនេះ នៅមជ្ឈិមបូព៌ាក៏ដោយ។ ប្រេងឆៅ Brent បានធ្លាក់ចុះមកនៅប្រហែល ៨២ ដុល្លារអាមេរិកក្នុងមួយបារ៉ែលពីជាង ៩០ ដុល្លារក្នុងមួយបារ៉ែលក្នុងខែកញ្ញា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top