ព័ត៌មានអន្តរជាតិ

ចិនបង្ហាញវីដេអូ អំពីការបាញ់ គ្រាប់មីស៊ីលពិត ចេញពីយន្តហោះចម្បាំង J-20 ជាលើកដំបូង

ប្រភព ៖ xinhua

បរទេស៖ ប្រទេសចិនជាលើកដំបូង បានបង្ហាញ ការបាញ់មីស៊ីលគ្រាប់ ពិតចេញពីយន្តហោះ ចម្បាំងបំបាំងកាយ J-20 នៅក្នុងវីដេអូអបអរសាទរ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រ មួយថ្ងៃមុនថ្ងៃខួបលើកទី ៧៤ នៃការបង្កើតកងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន (PLA) ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកវិភាគបាននិយាយថា វីដេអូនេះក៏បានបង្ហាញ ពីនីតិវិធីពីរបៀប ដែលកងទ័ពអាកាស PLA ស្ទាក់ចាប់ និងបណ្តេញយន្តហោះយោធា បរទេស ដែលបង្ហាញពីទំនុកចិត្ត និងជំនាញរបស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន ។

ចេញផ្សាយដោយក្រសួងការពារជាតិ របស់ប្រទេសចិន វីដេអូនេះថតបានក្នុងអំឡុង ពេលហ្វឹកហាត់របស់កងទ័ពអាកាស របស់កងទ័ពរំដោះប្រជាជនចិន ដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ និងការពង្រឹងសមត្ថភាព ។

នៅក្នុងរឿងមួយទាក់ទងនឹង ការប្រយុទ្ធគ្នាដោយកងទ័ពអាកាសនៃបញ្ជាការ Southern Theater របស់ PLA , យន្តហោះយោធាបរទេស បានព្យាយាមចូលទៅជិត តំបន់សមយុទ្ធ PLA មុនពេលយន្តហោះចម្បាំង J-16 ពីរគ្រឿងបានទទួលបញ្ជាឱ្យចុះចតភ្លាមៗ និងដោះស្រាយស្ថានការណ៍៕
ប្រែសម្រួលៈ ណៃ តុលា

To Top