ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ទៅដល់សាន់ ហ្វ្រាន់ស៊ីស្កូ ដើម្បីពិភាក្សាជាមួយ លោក បៃដិន និងកិច្ចប្រជុំ APEC

Xinhua

សាន់ ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារបានមកដល់ទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ សម្រាប់កិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ។

លោកត្រូវបានទទួលដោយ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom រដ្ឋលេខាធិការរតនាគារ សហរដ្ឋអាមេរិកលោកស្រី Janet Yellen និងអ្នកតំណាងសហរដ្ឋអាមេរិក ផ្សេងទៀតនៅអាកាសយានដ្ឋានអន្តរជាតិសាន់ ហ្វ្រាន់ស៊ីស្កូ។

​អ្នកជំនាញអាមេរិកបានឲ្យដឹងថា ជំនួបនាពេលខាងមុខរវាងប្រធានាធិបតីចិនលោក ចូ បៃដិន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីនេះត្រូវតែខិតខំដើម្បី “រក្សាស្ថិរភាពទំនាក់ទំនង” រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ទាំងពីររបស់ពិភពលោក។

លោក Denis Simon ដែលជាអ្នកជំនាញ​ នៅវិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​ចិន-អាមេរិក ក្នុង​បទ​សម្ភាស​ថ្មីៗ​នេះ​ជាមួយ​ស៊ីនហួបានឲ្យដឹងថា “មេដឹកនាំទាំងពីរប្រាកដជា មានរបៀបវារៈដ៏ស្មុគស្មាញមួយ ដែលបុរសទាំងពីរនឹងត្រូវដោះស្រាយ។ ។

លោក Simon ក៏បានបម្រើការជាសាស្រ្តាចារ្យផ្នែកធុរកិច្ចសកល និងបច្ចេកវិទ្យានៅសាកលវិទ្យាល័យ North Carolina នៅ Chapel Hill និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌល សម្រាប់គោលនយោបាយច្នៃប្រឌិត នៅសាលាច្បាប់នៅសាកលវិទ្យាល័យ Duke ។

លោក Simon បានលើកឡើងថា “ត្រូវតែមានភាពច្បាស់លាស់បន្ថែមទៀតអំពីផ្លូវ ដែលយើងកំពុងធ្វើដំណើរ កន្លែងដែលយើងកំពុងធ្វើដំណើរ និងរបៀបដែលយើងនឹងទៅដល់ប្រភេទនៃទំនាក់ទំនង ដែលអាចធ្វើការបានយូរអង្វែងរវាងប្រទេសទាំងពីរ ប្រាជ្ញា ​និង​ការ​ដឹកនាំ​របស់​មេដឹកនាំ​ទាំង​ពីរ​អាច​នាំ​មក​នូវ ថ្ងៃ​ស្អែក​ដ៏​ល្អ​ប្រសើរ។

លោក​បាន​បន្ត​ថា​ “​វា​ជា​បន្ទុក​សម្រាប់​ប្រទេស​ទាំង​ពីរ ​និង​មេដឹកនាំ​ក្នុង​ការ​ស្វែង​រក​ផ្លូវ​ឆ្ពោះ​ទៅ​មុខ ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង ​និង​ធ្វើ​ឱ្យ​វា​មាន​តម្លៃ​សម្រាប់​ពលរដ្ឋ​ ក្នុង​ប្រទេស​ទាំង​ពីរ ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ចូលរួម​រវាង​រដ្ឋាភិបាល​ទាំង​ពីរ​”​។

លោក Simon បានសម្តែងក្តីសង្ឃឹមថា សញ្ញាវិជ្ជមាននាពេលថ្មីៗនេះ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានធ្វើជាសាក្សីអាច “នាំទៅរកទំនាក់ទំនងកាន់តែប្រសើរឡើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ថែមថា “ការពិតដែលថាការផ្លាស់ប្តូរមេដឹកនាំ ជាន់ខ្ពស់កំពុងកើតឡើង គឺជារឿងល្អ” ដោយលោក​ បានកត់សម្គាល់ថា ការធ្វើដំណើរដែលធ្វើឡើងដោយ មន្រ្តីជាន់ខ្ពស់ជាច្រើននៃប្រទេសទាំងពីរ គឺជាការចង្អុលបង្ហាញថា “មានអ្វីមួយវិជ្ជមានកំពុងកើតឡើង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top