ព័ត៌មានអន្តរជាតិ

លោក Netanyahu ឆ្លើយតបលោក Trudean អំពីបញ្ហាស្លាប់ជនស៊ីវិលប៉ាឡេស្ទីន

ប្រភព ៖ Xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានច្រានចោលនិងប្រឆាំង នឹងសមភាគីកាណាដា របស់គាត់គឺលោក Justin Trudeau ដែលបានស្នើឲ្យមានការ អនុវត្តការអត់ធ្មត់ជាអតិបរមា នៅក្នុងប្រតិបត្តិការជើងគោក ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា ។

មន្ទីរពេទ្យដ៏ធំបំផុតនៅក្នុងតំបន់ Al-Shifa ត្រូវបានវាយលុកដោយកងកម្លាំងការពារ អ៊ីស្រាអែល ហៅកាត់ថាIDFដោយអះអាងថា អគារនេះត្រូវបានប្រើប្រាស់ ជាកន្លែងលាក់ខ្លួនដោយក្រុមហាម៉ាស។

ក្នុងនោះលោក Netanyahu បានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធ ចំពោះការស្លាប់ជនស៊ីវិល រាប់ពាន់នាក់នៅក្នុង Gaza នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃពុធ។

គួរឲ្យដឹងដែរថាយ៉ាងហោចណាស់ មនុស្ស១១០០០នាក់ជាជនប៉ាឡេស្ទីន ដែលភាគច្រើនជាស្ត្រី និងកុមារត្រូវបានសម្លាប់ជាលទ្ធផល នៃប្រតិបត្តិការ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ខែតុលា នៅពេលដែលក្រុមហាម៉ាស់ បានបើកការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើ អ៊ីស្រាអែល ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២០០ នាក់ និងចាប់យកចំណាប់ខ្មាំងជាង ២០០នាក់ផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top