ព័ត៌មានអន្តរជាតិ

លោក Xiនិងលោក Biden នឹងជួបគ្នានៅ California

ប្រភព ៖ Xinhua

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTប្រធានាធិបតីអាមេរិក Joe Biden បានរៀបចំធ្វើជាម្ចាស់ផ្ទះ ទទួលសមភាគីចិន លោក Xi Jinping នៅ San Francisco កាលពីថ្ងៃពុធម្សិលមិញ សម្រាប់កិច្ចប្រជុំកំពូលទ្វេភាគីនៅថ្ងៃដំបូង នៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។

ប្រធានាធិបតីទាំងពីរត្រូវបានអមដំណើរ ដោយមន្ត្រីរដ្ឋាភិបាលកំពូលមួយចំនួន ហើយបានចែករំលែកសេចក្តីថ្លែងការណ៍ បើករបស់ពួកគេជាមួយអ្នកសារព័ត៌មាន មុនការពិភាក្សាជាផ្លូវការផងដែរ។

លោក Biden បានរំលឹកលោក Xi ថាពួកគេបានជួបគ្នាលើកចុងក្រោយ នៅកោះបាលីកាលពីមួយឆ្នាំមុន ហើយថាលោកទន្ទឹងរង់ចាំ ការពិភាក្សាដោយស្មោះត្រង់ អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលលោកបាននិយាយថាចាំបាច់ត្រូវ គ្រប់គ្រងដោយការទទួលខុសត្រូវ ដូច្នេះវាមិនងាកចេញ ពីការប្រកួតប្រជែងនិងក្លាយទៅជា ជម្លោះនោះឡើយ ។

លោក Xi បានកត់សម្គាល់ថា៖មានរឿងរ៉ាង ជាច្រើនបានកើតឡើងចាប់តាំងពីកិច្ចប្រជុំនៅកោះបាលី ហើយថា ក្នុងចំណោមបញ្ហាធ្ងន់ធ្ងរជាច្រើន ដែលកំពុងប្រឈមមុខនឹងពិភពលោកគឺការកើនឡើង នូវលទ្ធិគាំពារនិយម និង ការធ្លាក់ចុះ សេដ្ឋកិច្ចពិភពលោកក្រោយ ការជំងឺរាតត្បាតជាដើម៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top