ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ លោកខាងលិច បរាជ័យក្នុងការបញ្ចុះបញ្ចូល ពិភពលោក ឲ្យប្រឆាំងរុស្សី

ប្រភព ៖ Xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានថ្លែអ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ កាលពីថ្ងៃពុធថា ការប៉ុនប៉ងរបស់លោកខាងលិច ដើម្បីប្រែក្លាយរុស្ស៊ី ឱ្យទៅជាដៃគូអន្តរជាតិ ជុំវិញយុទ្ធនាការយោធារបស់ខ្លួន នៅអ៊ុយក្រែន តែងតែត្រូវបរាជ័យ និងបន្តបរាជ័យរហូតមក ។

រដ្ឋមន្ត្រីរូបនេះបានកត់សម្គាល់ថា លោកខាងលិចបាន ប្រកាសយ៉ាងខ្លាំង ថាវានឹងធ្វើឱ្យ ការបរាជ័យជាយុទ្ធសាស្រ្ត ទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ បន្ទាប់ពីការផ្ទុះនៃជម្លោះនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ ខណៈដែលបានអះអាងថា វានឹងធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជា រដ្ឋដែលអន់មួយ និងបន្ថយឋានៈរបស់រុស្សីនៅលើពិភពលោក ។

លោក Lavrov បានពន្យល់ទៀតថា៖ ផ្ទុយទៅវិញ ទីក្រុងមូស្គូបានបន្តចូលរួមក្នុងព្រឹត្តិការណ៍ អន្តរជាតិសំខាន់ៗជាច្រើន ដោយគ្មានការរឹតបន្តឹងណាមួយ រួមទាំងកិច្ចប្រជុំកំពូល G20 និង BRICS ផងដែរ។

ក្នុងនោះលោកបានបន្ថែមថា នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនៅទីក្រុងប៉េកាំង កាលពីខែមុន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានក្លាយទៅជាភ្ញៀវសំខាន់ ហើយអាចចេញសេចក្តីថ្លែងការណ៍ ជាពិសេសបន្ទាប់ពីម្ចាស់ផ្ទះគឺប្រធានាធិបតីចិនទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top