សូហ្វីយ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មន្ត្រីម្នាក់បានលើកឡើងឲ្យដឹង កាលពីថ្ងៃពុធថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី បានវាយប្រហារ២០20 ភាគរយនៃសត្វបក្សីដែលកំពុង ក្រាបពងនៅក្នុងប្រទេសប៊ុលហ្គារី គិតនៅក្នុងរយៈពេល ២០ថ្ងៃចុងក្រោយនេះ ។
លោក Deyan Stratev អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងស្បៀងអាហាររបស់ប្រទេសប៊ុលហ្គារី បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សីចំនួន៧ កន្លែងត្រូវបានរកឃើញនៅក្នុងតំបន់នៃ Veliko Tarnovo, Pazardjik, Haskovo និង Dobrich ។
លោក Stratev បានបញ្ជាក់ថា “សត្វបក្សីចំនួន១,២លានក្បាល ត្រូវបានរងផលប៉ះពាល់ ឬនេះគឺ២០ភាគរយ នៃសត្វបក្សីដែលកំពុងក្រាបពង ទាំងអស់នៅក្នុងប្រទេសនេះ” ។
លោករដ្ឋមន្ត្រីបានថ្លែងទៀតថា អាជ្ញាធរបានចាត់វិធានការជាចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ នៅក្នុងកសិដ្ឋានរបស់ប្រទេសប៊ុលហ្គារី ។
លោកបានអំពាវនាវដល់កសិករដែលជាអ្នកចិញ្ចឹមសត្វ សូមឲ្យរាយការណ៍ពីជំងឺដែលសង្ស័យ លើកសិដ្ឋានរបស់ពួកគាត់ឲ្យបានទាន់ពេលវេលា ដើម្បីចាត់វិធានការឲ្យបានឆាប់រហ័ស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា