ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល ថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការ នៅជុំវិញបរិវេណមន្ទីរពេទ្យដ៏ធំបំផុត នៅក្នុងតំបន់ហ្គាហ្សា

AFP

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែលបានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការនៅក្នុង និងជុំវិញមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សា ដែលជាគោលដៅចម្បងក្នុងយុទ្ធនាការរបស់ខ្លួន ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ហើយកងទ័ពបានលើកឡើងថា បានរក្សាទុកអាវុធ និងដំណើរការមជ្ឈមណ្ឌលបញ្ជា នៅក្នុងផ្លូវរូងក្រោមដីនៅក្រោមអគារនោះ ។

កងទ័ពអ៊ីស្រាអ៊ែល បានបង្ខំចិត្តចូលទៅក្នុងមន្ទីរពេទ្យ Al Shifa កាលពីព្រឹកព្រលឹមថ្ងៃពុធ ហើយបានចំណាយពេល ១ថ្ងៃ ក្នុងការស្វែងរកកាន់តែស៊ីជម្រៅថែមទៀត ។

ខ្សែវីដេអូរបស់កងទ័ពមួយក្រុម ដែលបានបង្ហាញអាវុធស្វ័យប្រវត្តិ គ្រាប់បែកដៃ គ្រាប់រំសេវ និងអាវធំដែលពួកគេបានលើកឡើងថា ត្រូវបានរកឃើញពីអគារដែលមិនបាន បង្ហាញឱ្យឃើញនៅក្នុងបរិវេណនោះ ។

លោកឧត្តមនាវីឯក Daniel Hagari អ្នកនាំពាក្យកងទ័ព បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីល្ងាចថ្ងៃពុធថា “ឲ”កងទ័ពបានបន្តស្វែងរកមន្ទីរពេទ្យ ក្នុងលក្ខណៈច្បាស់លាស់ និងផ្អែកលើការស៊ើបការណ៍” ។

លោកបានសង្កត់ធ្ងន់ថា “យើងនឹងបន្តធ្វើដូច្នេះ ដើម្បីប្រមូលព័ត៌មានបន្ថែម ស្វែងរកទ្រព្យសម្បត្តិបន្ថែម និងបង្ហាញសកម្មភាពភេរវកម្មនៅក្នុងមន្ទីរពេទ្យនោះ” ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា ក្រុមហាម៉ាស់កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម ដោយមានទីបញ្ជាការយោធា របស់ខ្លួននៅក្រោមមន្ទីរពេទ្យ ។ លោកបានថ្លែងថា អ៊ីស្រាអ៊ែល បានចូលទៅក្នុងទីក្រុង Al Shifa ដោយមានចំនួនទាហាន មានកំណត់ប្រដាប់ដោយកាំភ្លើង ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top