ប៉េកាំង ៖ អាជ្ញាធរ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ២៦នាក់បានស្លាប់ និង ៣៨នាក់បានរងរបួស បន្ទាប់ពីអគ្គីភ័យ បានឆាបឆេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅឯអគាររបស់ក្រុមហ៊ុន អណ្តូងរ៉ែធ្យូងថ្មមួយ នៅក្នុងខេត្ដសានស៊ី ភាគខាងជើងប្រទេសចិន។
អគ្គិភ័យបានឆាបឆេះជាន់ទី២ នៃអគារ៤ជាន់ ដែលស្ថិតក្នុងសង្កាត់លីស៊ី នៃទីក្រុង Lyuliang ។ ប្រតិបត្តិការជួយសង្គ្រោះនៅនឹងកន្លែង បានបញ្ចប់នៅវេលាម៉ោង ១ និង៤៥នាទីរសៀល។
បើតាមការិយាល័យព័ត៌មាន របស់រដ្ឋាភិបាលក្រុង កាលពីថ្ងៃព្រហស្បតិ៍ អគារនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនជីករ៉ែ Yongju៕
ប្រែសម្រួល ឈូក បូរ៉ា