ព័ត៌មានអន្តរជាតិ

រុស្ស៊ី ជន្លៀសពលរដ្ឋរបស់ខ្លួនមួយក្រុមធំ តាមជើងហោះហើរពិសេស ពីតំបន់ហ្គាហ្សា

RT NEWS

បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រសួងការបរទេសរុស្ស៊ីបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពលរដ្ឋរុស្ស៊ីមួយក្រុមធំ និងសមាជិកគ្រួសារប៉ាឡេស្ទីនរបស់ពួកគេ បានមកដល់ទីក្រុងមូស្គូហើយ ក្រោយហោះចេញពីពីទីក្រុងគែរ តាមជើងហោះហើរពិសេស។

យោងតាមការចេញផ្សាយរបស់កាសែតរុស្សី RT បានឲ្យដឹងទៀតដែរថាក្រុមពលរដ្ឋជាង​ ១២០​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ហ្កាហ្សា ក្នុង​ពេល​មាន​ជម្លោះ​បន្ត​រវាង​អ៊ីស្រាអែល ​និង​ក្រុម​សកម្មប្រយុទ្ធ​ហាម៉ាស។

សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកជម្លៀសខ្លួនទាំងនោះត្រូវបានទទួល ស្វាគមន៍នៅអាកាសយានដ្ឋាន Domodedovo ដោយក្រុមមន្ត្រីក្រសួងការបរទេស និងជួយពួកគេជាមួយនឹង ឯកសារចាំបាច់ទាំងអស់ដែលតម្រូវ ដើម្បីជួយសម្រួលដល់ការស្នាក់នៅ របស់ពួកគេក្នុងប្រទេសរុស្ស៊ី។

គួរឲ្យដឹងដែរថារុស្ស៊ី​បាន​និង​កំពុង ​ជម្លៀស​ពលរដ្ឋ​ខ្លួន​យ៉ាង​សកម្ម​ ពី​តំបន់​ហ្គាហ្សា​ក្នុង​រយៈពេល​មួយ​សប្តាហ៍ កន្លងមក​នេះហើយកាលពីថ្ងៃអាទិត្យកន្លងទៅ ក្រុមទីមួយបានធ្វើដំណើរ ពីហ្គាហ្សាទៅកាន់ទីក្រុងគែរ តាមរយៈច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប ដែលនៅតែជាផ្លូវតែមួយគត់ចេញពី ទឹកដីដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top