បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អ្នកនាំពាក្យវិមាន ក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីអាចគ្រប់គ្រង បានយ៉ាងលអនិង ថែមទាំងបានបង្វែរស្ថានភាព ទៅលោកខាងលិច វិញនៅពេលនិយាយ លើកឡើងអំពីបញ្ហា នៃការដាក់ទណ្ឌកម្ម។
ប្រភពដដែលបាន ឲ្យដឹងទៀតដែរថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov រូបនេះក៏បាននិយាយ ដោយកត់សម្គាល់ទៀតថា ការរឹតបន្តឹងនិងទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនដែលត្រូវបានដាក់ ដោយលោកខាងលិច បានត្រឹមលទ្ធផលបរាជ័យ ក្នុងការធ្វើឱ្យសេដ្ឋកិច្ច រុស្ស៊ីធ្លាក់ចុះ។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត របស់ខ្លួន បានដាក់ទណ្ឌកម្មយ៉ាងធំធេង មកលើទីក្រុងមូស្គូ ដើម្បីឆ្លើយតបទៅនឹង ប្រតិបត្តិការ យោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយផ្តោតលើវិស័យហិរញ្ញវត្ថុ និងថាមពល ក្នុងចំណោមប្រទេសដទៃទៀត។
គួរឲ្យដឹងដែរថា បច្ចុប្បន្នសហភាព អឺរ៉ុបកំពុងធ្វើការលើការដាក់ទណ្ឌកម្មជុំទី១២ ហើយដោយនិយាយថា៖ កញ្ចប់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ដែលខ្សោយបំផុត រហូតមកដល់បច្ចុប្បន្ន លើប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី