ព័ត៌មានអន្តរជាតិ

តើ«៣០ឆ្នាំមាស» ជាបន្តគួរអភិវឌ្ឍ ដោយរបៀបណា?

ក្នុងកិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់ដឹកនាំអង្គការ សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិក លើកនេះ លោក Xi Jinping បានលើកសំណួរ ដែលមានលក្ខណៈពិសេស របស់លោកម្តងទៀត ចំពោះពិភពលោក ៖ យើងសុទ្ធតែគួរគិត ពិចារណាយ៉ាង ស៊ីជម្រៅថា តើចង់ដឹកនាំអាស៊ី-ប៉ាស៊ីហ្វិក រូបរាងយ៉ាងណា ចូលដល់ពាក់កណ្តាល សតវត្សរ៍នេះ ? ហើយតើត្រូវធ្វើយ៉ាងណា ដើម្បីបង្កើត«៣០ឆ្នាំមាស» មួយទៀត សម្រាប់ការអភិវឌ្ឍ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ?

លោកបានលើកឡើង សំណើរចំនួន ៤ ចំណុចក្នុងសុន្ទរកថា៖ ប្រកាន់ខ្ជាប់នូវការជំរុញបែបនវានុវត្តន៍ ប្រកាន់ខ្ជាប់នូវ ការបើកទូលាយ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ ដោយបៃតង ប្រកាន់ខ្ជាប់នូវការការផ្តល់ ផលប្រយោជន៍ ជាទូទៅនិង ចែករំលែកគ្នា។ ប៉ុន្តែ ស្នូលនៃគំនិតនេះ នៅតែជាការបើកទូលាយ សហប្រតិបត្តិការ រួមគ្នាស្វែងរកការអភិវឌ្ឍ។ ដែលនេះជាមូលដ្ឋាន នៃគម្រោង របស់លោក Xi Jinping ផង ហើយក៏ជាការបូកសរុបបទ ពិសោធអភិវឌ្ឍន៍ រយៈពេល៣០ឆ្នាំ កន្លងទៅនៃអាស៊ី-ប៉ាស៊ីហ្វិកផង ។

«បើកទូលាយនឹងមានភាពរុងរឿង បិទបាំងនឹងមានភាពថមថយ។» លោក Xi Jinpingបានលើកឡើងសាចុះសាឡើងថា នេះជាបទពិសោធ សំខាន់របស់ចិន ដែលបានសម្រេចការអភិវឌ្ឍជាតិ និងការឈានទៅមុខនៃពិភពលោក។ ដំណើរការវិបុលភាព របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញឱ្យឃើញថា មិនធ្វើសហប្រតិបត្តិការ គឺជាហានិភ័យដ៏ ខ្លាំងបំផុត ។ ការបើកទូលាយនៅ តែត្រូវការ ប្រឆាំងទង្វើ ខុសឆ្គងខ្លះនាពេលបច្ចុប្បន្ន ឧទាហរថា ធ្វើឱ្យបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទៅជាបញ្ហានយោបាយ សុព្វាវុធ និងសន្តិសុខជាតិ ។

តើត្រូវធ្វើយ៉ាងណា ដើម្បីរួមគ្នា ស្វែងរកបានការអភិវឌ្ឍ? ជាបថម ត្រូវជំរុញឱ្យបញ្ហាអភិវឌ្ឍន៍ វិលទៅរកឋានៈ ស្នូលនៃរបៀបវារៈអន្តរជាតិ អនុវត្តដោយគ្រប់ជ្រុង ជ្រោយនូវរបៀប វារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការ សហប្រជាជាតិ និងចក្ខុវិស័យក្រុងភូតា រ៉ាចាយ៉ាអង្គការAPEC ។

ជាបន្ត អ្នកទាំងអស់ អភិវឌ្ឍរួមគ្នា ទើបជាការអភិវឌ្ឍពិតប្រាកដ ។ គួររួមគ្នាធ្វើនំខេក នៃការអភិវឌ្ឍអាស៊ី-ប៉ាស៊ីហ្វិក ឱ្យបានកាន់តែធំ ដើម្បីឱ្យប្រជាជននៃបណ្តា ប្រទេសចែករំលែកសមិទ្ធផល នៃការកសាងទំនើបកម្ម។ នេះហើយក៏ជា «បំណងដើម» ដែល លោក Xi Jinping បានលើកឡើងពីគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកល។

ក្នុងការជំរុញការបើកទូលាយនិងការអភិវឌ្ឍ ប្រទេសចិនមិនគ្រាន់តែអំពាវនាវប៉ុណ្ណោះទេ ថែមទាំងចូលរួមធ្វើ អនុវត្តដោយពេញទំហឹង។ ឧទាហរណ៍ថា ប្រទេសចិនបានបើកទីផ្សារធំ ដែលចំនួនមនុស្ស១៤០០លាននាក់ របស់ខ្លួនចំពោះអន្តរជាតិ លោក Xi Jinping បានចាត់ចែងផ្ទាល់ ជំរុញផ្ទាល់ឱ្យបើកធ្វើពិព័រណ៌នាំចូ លចិនអន្តរជាតិជារៀងរាល់ឆ្នាំ ដែលជាពិព័រណ៍ថ្នាក់ជាតិក្រោមប្រធានបទ «នាំចូល» ដំបូងបង្អស់លើពិភពលោក ។ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយលោក Xi Jinping ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ទទួលបានសមិទ្ធផល សហប្រតិបត្តិការច្រើនសម្បូរ ដែលបានក្លាយជាទំនិញ សាធារណៈអន្តរជាតិដែលផ្តល់ ផលប្រយោជន៍ដល់ទូទាំងពិភពលោក ដើម្បីគាំទ្របណ្តាប្រទេស ចូលរួមសម្រេចការអភិវឌ្ឍរីកចម្រើន។

ក្នុងគម្រោងរបស់លោក Xi Jinping ការរួមគ្នាស្វែងរកការអភិវឌ្ឍ គឺឈរលើមូលដ្ឋានច្នៃប្រឌិតថ្មីនិងបៃតង លោកយល់ឃើញថា នេះជានិន្នាការបច្ចុប្បន្ន របស់សេដ្ឋកិច្ចនិងបច្ចេកវិទ្យាពិភពលោកផង ជាមាគ៌ានៃការរួមគ្នា កសាងអាស៊ី-ប៉ាស៊ីហ្វិកដ៏ស្រស់ស្អាតផង ។

យើងបានកត់ សម្គាល់ឃើញថា ទស្សនៈនិង គំនិតផ្តួចផ្តើមជាច្រើន របស់ លោក Xi Jinping បាននិងកំពុង ក្លាយជាមតិឯកភាព អន្តរជាតិជាបន្តបន្ទាប់ ហើយក៏ត្រូវបានបង្ហាញក្នុង«សេចក្តីប្រកាសក្រុងសាន់ហ្វ្រាន់ស៊ីស្កូ» លើកនេះផងដែរ៖ យើងសូមរំលឹកម្តងទៀតពីការសម្រេចចិត្ត ស្តីពីការបង្កើតបរិយាកាសពាណិជ្ជកម្មនិងវិនិយោគដ៏សេរី បើកទូលាយ យុត្តិធម៌ មិនរើសអើង មានតម្លាភាព បរិយាប័ន្ន អាចប៉ាន់ប្រមាណ។ ខិតខំរក្សាការបើកទូលាយនៃទីផ្សារ ដោះស្រាយបញ្ហាផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ ។ បង្កើនការតភ្ជាប់ នៃហេដ្ឋារចនាសម្ព័ន្ធ ការទាក់ទងខាងនយោបាយ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ ជំរុញការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ និងផ្តោតសំខាន់លើការ ធ្វើបរិវត្តកម្មឌីជីថល ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាព កម្ពុជាចិន

To Top