បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអំពាវនាវឱ្យប្រទេស BRICS ចាត់តាំងរដ្ឋាភិបាលអ៊ីស្រាអែល និងយោធារបស់ខ្លួនជាអង្គការភេរវករ ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមរបស់ពួកគេប្រឆាំងនឹងប៉ាឡេស្ទីន។
ប្រភពដដែលបានឲ្យដឹងទៀតដែរថាមេដឹកនាំរូបនេះបានដាក់សំណើទៅកិច្ចប្រជុំរួមវិសាមញ្ញតាមអនឡាញរបស់ក្រុមប្រទេស BRICSស្តីពីស្ថានការណ៍មជ្ឈិមបូព៌ានៅហ្គាហ្សាកាលពីថ្ងៃអង្គារ។
គួរឲ្យដឹងដែរថាប្រទេសអ៊ីរ៉ង់ បានក្លាយជាសមាជិក BRICS ជាផ្លូវការក្នុងខែមករា និងបានស្នើសុំកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។
លោកRaisi ក៏បានអំពាវនាវឲ្យសមាជិកទាំងអស់ក្នុងការប្រើឥទ្ធិពលរបស់ពួកគេដើម្បីបំបែក ការឡោមព័ទ្ធ របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងធានាឱ្យមានការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាពនៅទីនោះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី