ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង៖ លោក Putin និង Modi នឹងជួបគ្នានៅឆ្នាំក្រោយ

បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញបានអះអាងថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងលោកប្រធានាធិបតីរុស្សី Vladimir Putin នឹងដាច់ខាតមានជំនួប មួយជាមួយគ្នានៅឆ្នាំក្រោយ។

លោក Peskov បានពន្យល់ថា មេដឹកនាំទាំងពីរមិនមានពេលវេលាដើម្បីជួបមុខគ្នាទេ ដូច្នេះហើយត្រូវបានគេកំណត់ឱ្យរំលងកិច្ចពិភាក្សាប្រចាំឆ្នាំរបស់ពួកគេ។ យ៉ាងណាក៏ដោយ ទីក្រុងមូស្គូ និងញូវដែលីកំពុងធ្វើការលើការរៀបចំកិច្ចប្រជុំមួយសម្រាប់ឆ្នាំក្រោយ នេះបើតាមអ្នកនាំពាក្យបានបង្ហើបឱ្យដឹង។

លោកPeskov បានប្រាប់អ្នកយកព័ត៌មានទៀតថា៖កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរច្បាស់ជានឹងមិនកើតឡើងមុនដំណាច់ឆ្នាំនោះទេហើយពួកគេនឹងមិនមានពេលវេលាគ្រប់គ្រាន់ឡើយរហូតដល់ឆ្នាំក្រោយ ដែលបច្ចុប្បន្នយើងកំពុងព្យាយាមស្វែងរកពេលវេលាកំណត់មួយដើម្បីសម្រេចចិត្តរួមគ្នា។

ដូច្នេះកិច្ចប្រជុំកំពូល Modi-Putin នៅឆ្នាំនេះមានភាពមិនច្បាស់លាស់ឡើយទោះបីជាភាគីទាំងពីរធ្លាប់បានផ្ញើសារចម្រុះស្តីពីការរំពឹងទុកនៃកិច្ចប្រជុំនេះពិតជាបានកើតឡើង។ កាលពីដើមខែតុលា សារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅទីក្រុងមូស្គូ លោក Pawan Kapoor និយាយថា កិច្ចពិភាក្សាកម្រិតខ្ពស់ មួយនឹងអាចធ្វើឡើងនៅចុងឆ្នាំ២០២៣នេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top