ព័ត៌មានអន្តរជាតិ

ទំហំពាណិជ្ជកម្ម រុស្សី-ចិន កើន នឹងអាចកើនឡើងទៅដល់៣០០ពាន់លានដុល្លារ

រូបភាពពី៖​ XINHUA

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក Andrey Belousov បាននិយាយថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និងចិននៅតែបន្តកើនឡើង ហើយត្រូវបានគេរំពឹងថានឹងឈានដល់ ៣០០ ពាន់លានដុល្លារនៅចុងទសវត្សរ៍នេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំ នៃគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-ចិន នៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ លោក Belousov បាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់រុស្ស៊ីជាយូរមកហើយ ហើយវិសាលភាពនៃឱកាសវិនិយោគសម្រាប់ប្រទេសទាំងពីរកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ។

គិតចាប់តាំងពីដើមឆ្នាំ 2023 មក ចំណូលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងមួយភាគបីហើយវា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងពាណិជ្ជកម្មផលិតផលជាច្រើនពិសេសលោហធាតុ សារធាតុគីមី អាហារ ឧបករណ៍ និងយានជំនិះជាដើម។

គួរឲ្យដឹងដែរថាឧបនាយករដ្ឋមន្ត្រីក៏បាននិយាយទៀតដែរថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងលើសពីគោលដៅ ២០០ពាន់លានដុល្លារទៅហើយនៅក្នុងឆ្នាំនេះ ដែលមុននេះត្រូវបានគេរំពឹងថានឹងឈានដល់ត្រឹមឆ្នាំ២០២៤ប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top