ព័ត៌មានអន្តរជាតិ

លោក Putin ៖ រុស្សីមិនដែលបោះបង់ ឳកាសចរចា សម្រាប់សន្តិភាព នៅអ៊ុយក្រែនឡើយ

ប្រភព ៖ Xinhua

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយក្នុងអំឡុង សុន្ទរកថាតាមអនឡាញ របស់លោកទៅកាន់កិច្ចប្រជុំកំពូល G20 វិសាមញ្ញកាលពីថ្ងៃពុធថា រុស្ស៊ីមិនដែលបដិសេធការចរចា សន្តិភាពជាមួយអ៊ុយក្រែនទេ ខណៈដែលក្រុងគៀវ តែងតែបានដកខ្លួនជា សាធារណៈពីដំណើរការចរចាទាំងនោះ ។

ថ្លែងនៅក្នុងវិដេអូខល នោះមេដឹកនាំរុស្ស៊ីបានឆ្លើយតប ទៅនឹងការអត្ថាធិប្បាយរបស់វាគ្មិនផ្សេងទៀត នៅក្នុងសន្និសីទ ដែលបាននិយាយថាពួកគេ ភ្ញាក់ផ្អើល ចំពោះការបន្ត ឈ្លានពាន របស់រុស្ស៊ីនៅអ៊ុយក្រែន ។

លោកពូទីនបានសារភាពថា ដូចជាជម្លោះយោធាណាមួយ វាគឺជា សោកនាដកម្មសម្រាប់ពលរដ្ឋនិងក្រុម គ្រួសាររបស់គេ និងសម្រាប់ប្រទេសទាំងមូល ប៉ុន្តែបច្ចុប្បន្នយើងត្រូវគិតពី របៀបបញ្ចប់សោកនាដកម្មនេះ ។

យ៉ាងណាក៏ដោយ លោក Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយ អ៊ុយក្រែនទេ ហើយតាមពិតទៅ វាគឺជាប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដែលបានចុះហត្ថលេខាលើក្រឹត្យច្បាប់ ហាមឃាត់ការចរចាបែបនេះជាមួយរុស្ស៊ី។

គួរឲ្យដឹងដែរថាកាល​ពី​ឆ្នាំ​មុន មេដឹកនាំ​អ៊ុយក្រែន​បាន​បដិសេធ​ជា​ផ្លូវ​ការ ​ចំពោះ​ការ​ចរចា​សន្តិភាព​ជាមួយ​វិមាន​ក្រឹមឡាំង ដរាប​ណា​លោក Putin ជា​ប្រធានាធិបតី​រុស្ស៊ី ៕

ប្រែសម្រួល៖ស៊ុនលី

To Top