ព័ត៌មានអន្តរជាតិ

ថៃ៖ ទ្រព្យសម្បត្តិ របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ មាន ៩៨,៦លានបាត, ដីឡូតិ៍ពីរ, ឡាន៤គ្រឿង, នាឡិកាដៃ៩, កាំភ្លើង៩ដើម និងកង់២គ្រឿង

Photo: Chanat Katanyu

បរទេស៖ យោងតាមគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ (NACC) របស់ប្រទេសថៃ បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា និងភរិយា មានទ្រព្យសម្បត្តិចំនួន ២,៨លានបាត ខណៈដែលអតីតឧបនាយករដ្ឋមន្ត្រី លោក ប្រាវីត វង់ស៊ូវ៉ាន់ មានទ្រព្យសម្បត្តិច្រើនជាង ២ លានបាតនៅពេលចាកចេញពីតំណែង។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ឧត្តមសេនីយ ប្រាយុទ្ធ និងឧត្តមសេនីយ៍ ប្រាវីដ ទទួលបានការចាប់អារម្មណ៍បំផុត នៅពេលដែលទីភ្នាក់ងារប្រឆាំងអំពើពុករលួយកាលពីថ្ងៃសុក្របានចេញផ្សាយទ្រព្យសម្បត្តិ និងបំណុលដែលបានប្រកាសរបស់អ្នកកាន់អំណាចនយោបាយចំនួន ១៨រូប នៅក្នុងរដ្ឋាភិបាលមុន។

ឧត្តមសេនីយ៍ ប្រាយុទ្ធ និងប្រពន្ធរបស់លោកឈ្មោះ ណារ៉ាផន បានរាយការណ៍ថា ទ្រព្យសម្បត្តិ ១៣០.២ លានបាតដោយគ្មានបំណុល ដែល​មានន័យថា កើនឡើង ២៧,៩ លានបាតពីអ្វីដែលពួកគេបានប្រកាសកាលពីឆ្នាំ ២០១៤ នៅពេលគាត់ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។

ទ្រព្យសកម្មភាគច្រើនរបស់ឧត្តមសេនីយ៍ ប្រាយុទ្ធ មានតម្លៃ ៩៨,៦លានបាត គឺជាប្រាក់បញ្ញើធនាគារ ការវិនិយោគ ដីឡូតិ៍ចំនួនពីរ ឡានចំនួន ៤ មានតម្លៃ ១០,៧ លានបាត រួមទាំងរថយន្តម៉ាក Porsche Panamera មួយគ្រឿង ព្រមទាំងនាឡិកាដៃ៩, កាំភ្លើង៩ដើម និងកង់២គ្រឿង។ អតីតនាយករដ្ឋមន្ត្រីក៏បានរាយការណ៍ពីការបង់ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ ២០២២ ចំនួន ៣៤៣.៨១៤ បាត។

ទ្រព្យ​សម្បត្តិ​របស់​ភរិយា​លោក​សរុប​ចំនួន ៣១,៥​លាន​បាត រួម​មាន​ប្រាក់​សន្សំ​ពី​ធនាគារ ដី​ចំនួន ៤​ឡូត៍ រថយន្ត Toyota Alphard មួយ​គ្រឿង និង​គ្រឿងមួយ​ចំនួន។ លោកស្រីបានរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំចំនួន ៤៥៣.៣៥១ បាត និងការចំណាយប្រចាំឆ្នាំចំនួន ៤០០.០០០ បាត៕ ប្រែសម្រួលៈ ណៃ តុលា

To Top