ព័ត៌មានអន្តរជាតិ

កាសែតរបស់ថៃថា ទ្រព្យសម្បតិ្ត របស់អតីនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ និងអតីតឧបនាយករដ្ឋមន្ត្រី ប្រាវីដ កើនប្រហែល២លានបាត ក្នុងពេលកាន់តំណែង៩ឆ្នាំ

រូបភាពពី៖​ The nation

បរទេស៖ អតីតនាយករដ្ឋមន្ត្រី ឧត្តមសេនីយ ប្រយុទ្ធ ចាន់អូចា និងភរិយា ត្រូវបានគេមើលឃើញពីទ្រព្យសម្បត្តិរបស់ពួកគេកើនឡើងជាង ២លានបាត ក្នុងរយៈពេល៩ឆ្នាំ ដែលលោកកាន់តំណែង។

យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធរបស់អតីតឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សស៊ូវ៉ាន់ បានកើនឡើងប្រហែល ១,៨ លានបាតក្នុងអំឡុងពេល ៩ឆ្នាំ នៅក្នុងរដ្ឋាភិបាល។

គណៈកម្មាធិការ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បង្ហាញ​បញ្ជី​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​របស់​មន្ត្រី​នយោបាយ​ចំនួន ១៨​រូប។

ក្នុង​ចំណោម​ឈ្មោះ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មាន​លោក ប្រាយុទ្ធ ដែល​បាន​ចាក​ចេញ​ពី​តំណែង​នៅ​ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ ២០២៣។

លោក ប្រាយុទ្ធ ចាន់ អូចា បានប្រកាសទ្រព្យសម្បត្តិ និងបំណុលបន្ទាប់ពីចុះចេញពីដំណែងជានាយករដ្ឋមន្ត្រី រួមជាមួយនឹងភរិយារបស់លោក គឺលោកស្រី Naraporn Chan-o-cha ។ ទ្រព្យសម្បត្តិរួមរបស់លោក ប្រាយុទ្ធ និងភរិយា មានចំនួន ១៣០.១៩១.១៦៣ បាត និង ដោយគ្មានបំណុលដែលត្រូវបានរាយការណ៍។

ក្នុងចំណោមទ្រព្យសកម្មរបស់លោក ប្រាយុទ្ធ មានតម្លៃ ៩៨.៦៦៣.៦៨៣បាត ខណៈដែលទ្រព្យសម្បត្តិរបស់លោកស្រី Naraporn មានតម្លៃ ៣១.៥២៧.៤៧៩ បាត។

លោក ប្រាយុទ្ធ និង លោកស្រី ណារ៉ាផន បានប្រកាសទ្រព្យសម្បត្តិសរុបដែលមានតម្លៃ ១២៨.៦៦៤.៥៣៥ បាត និងបំណុលសរុបចំនួន ៦៥៤.៧៤៥ បាត នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៤ នៅពេលដែលលោក ប្រាយុទ្ធ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។ នេះមានន័យថាទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងចំនួន ២.៨១៨.៣៧២បាត ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top