បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអាហ្វហ្គានីស្ថាន បានប្រកាសបិទស្ថានទូតរបស់ខ្លួនជាអចិន្ត្រៃយ៍ក្នុងទីក្រុង New Delhi បន្ទាប់ពីអ្នកការទូតមុនអាណត្តិមុនដែលធ្វើការជាមួយរដ្ឋាភិបាលតាលីបង់បច្ចុប្បន្នមិនបានធានាការបន្តទិដ្ឋាការ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើគេហទំព័រ Xស្ថានទូតបាននិយាយថាក្រុមការងារកំពុងដំណើរការបិទដោយសារតែសម្ពាធឥតឈប់ឈរពីទាំងក្រុមតាលីបង់ និងរដ្ឋាភិបាលឥណ្ឌាដើម្បីបោះបង់ការគ្រប់គ្រងទីនេះ។
លោកFarid Mamundzay ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសឥណ្ឌា បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានបង្កឡើងដោយ បញ្ហាប្រឈមនូវភាពលំបាកជាប់លាប់ពីរដ្ឋាភិបាលឥណ្ឌា ។
គួរឲ្យដឹងដែរថាឥណ្ឌាមិនទទួលស្គាល់រដ្ឋាភិបាលតាលីបង់ទេ ហើយបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត និងបុគ្គលិកបេសកកម្មស្នាក់នៅបន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ នៅពេលដែលប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ហើយពួកតាលីបង់បានឡើងកាន់អំណាចជំនួសវិញនោះ៕ ប្រែសម្រួល៖ស៊ុនលី