ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់ទម្លាក់យន្តហោះចម្បាំង ២គ្រឿង និងយន្តហោះ គ្មានមនុស្សបើក ១៨គ្រឿងរបស់អ៊ុយក្រែន

Sputnik

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងសន្និសីទ ប្រចាំថ្ងៃថា កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង អ៊ុយក្រែន MiG-29 ចំនួនពីរគ្រឿង ក្នុងរយៈពេល ២៤ ម៉ោងក្នុងសប្តាហ៍នេះ នៅក្នុងសន្និសីទ ប្រចាំថ្ងៃរបស់ខ្លួន ។ ទីក្រុងមូស្គូក៏បានអះអាងដែរថា បានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងគៀវយ៉ាងហោចណាស់ ១៨ គ្រឿងនៅជួរមុខក្នុងពេលវេលា តែមួយនោះផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាមយោធារុស្ស៊ីបាននិយាយថា យន្តហោះ MiG-29 ទាំងពីរគ្រឿងបានធ្លាក់នៅតំបន់ Dnepropetrovsk ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន។ យន្តហោះ​ចម្បាំង​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ ​ដែល​មាន​មូលដ្ឋាន​លើ​ដី។

ចំណែកយន្តហោះ គ្មានមនុស្សបើកចំនួន ១៨ គ្រឿងត្រូវបានទម្លាក់នៅតាមបណ្តោយជួរមុខក្នុងអំឡុងពេលដូចគ្នានេះដែរ។ យោធារុស្ស៊ីក៏ បានរាយការណ៍ផងដែរថា ខ្លួនបានបំផ្លាញរ៉ាដា P-18 សម័យសូវៀតចំនួនពីរ ដែលប្រើប្រាស់សម្រាប់ស្វែងរក និងតាមដានគោលដៅពីលើអាកាស។

បន្ថែម​ពី​លើ​នេះ ទីក្រុង​ម៉ូស្គូ​ក៏​បាន​និយាយ​ថា កម្លាំង​របស់​ខ្លួន​បាន​កម្ទេចឃ្លាំង​គ្រាប់​រំសេវ​ចំនួន​ពីរ​ក្នុង​តំបន់។ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា ឃ្លាំងផ្ទុកអាវុធយុទ្ធភណ្ឌ មិនបានបញ្ជាក់ច្បាស់លាស់។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធារុស្ស៊ីទំនងជាបានបង្កើន កិច្ចខិតខំប្រឹងប្រែង របស់ខ្លួនដើម្បីបញ្ចប់នូវសំណល់ដ៏កម្រ នៃកងទ័ពអាកាសអ៊ុយក្រែន ។ កងយន្តហោះដែលនៅសេសសល់ របស់អ៊ុយក្រែន ត្រូវបានគេជឿថាមានភាគច្រើនមានយន្តហោះចម្បាំង Su-27 និង MiG-29 សម័យសូវៀត យន្តហោះទម្លាក់គ្រាប់បែកជួរមុខ Su-24 ក៏ដូចជាយន្តហោះគាំទ្រផ្លូវអាកាសជិត Su-25 មួយចំនួនតូច។

យន្តហោះចម្បាំងត្រូវ បានប្រើប្រាស់ស្ទើរតែទាំងស្រុងដោយទីក្រុងគៀវ សម្រាប់ការវាយប្រហារលើគោលដៅដី រួមទាំងការប្រើប្រាស់អាវុធ ដែលផ្គត់ផ្គង់ដោយលោកខាងលិច ដែលកែប្រែសម្រាប់យន្តហោះ ដែលផលិតដោយសូវៀត ដូចជាមីស៊ីល Storm Shadow ដែលផលិតដោយអង់គ្លេស ឬ SCALP-EG របស់បារាំង ៕
ប្រែសម្រួលៈ ណៃ តុលា

To Top