ព័ត៌មានអន្តរជាតិ

បទឈប់បាញ់នៅហ្គាហ្សា៖ ចំណាប់ខ្មាំង បន្ត ត្រូវបានដោះលែងបន្ថែមទៀត

រូបភាពពី៖​ RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែលបាននិយាយថា ចំណាប់ខ្មាំងកាន់តែច្រើនដែលត្រូវបានក្រុមហាម៉ាស់ ចាប់ ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែន របស់ក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី៧ខែតុលា នឹងត្រូវបានផ្លាស់ប្តូរសម្រាប់អ្នកទោសប៉ាឡេស្ទីន នៅក្នុងអ្វីដែលជាថ្ងៃទីពីរ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ដ៏សំខាន់ចូល ទៅក្នុងហ្គាហ្សា។

កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដំបូងនៃបទឈប់បាញ់រយៈពេលបួនថ្ងៃ ដែលបានផ្អាកការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លានៃតំបន់ឡោមព័ទ្ធ ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំង២៤នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រហែល២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធរបស់ខ្លួនចាប់តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលដែលបង្កឱ្យមានសង្រ្គាមប្រាំពីរសប្តាហ៍មកទល់ពេលនេះ។

ជាថ្នូរនឹងគ្នា អ៊ីស្រាអែលបានដោះលែងប៉ាឡេស្ទីន ៣៩នាក់ហើយ ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ដោះលែង​ពី​ការ​ចាប់​ខ្លួន​នៅ​តំបន់​ហ្កាហ្សា​មាន​ជនជាតិ​អ៊ីស្រាអែល ១៣ នាក់ ថៃ ១០ នាក់ និង​ហ្វីលីពីន​ម្នាក់ផងដែរ។

ដោយឡែកខាងភាគីពន្ធនាគាររបស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងរៀបចំសម្រាប់ការដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួន៤២នាក់បន្ថែមទៀតខណៈដែលក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល ១៤នាក់មកវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top