ព័ត៌មានអន្តរជាតិ

កងកម្លាំងយោធារុស្សី បាញ់ទំលាក់យន្តហោះចម្បាំងអ៊ុយក្រែន ២គ្រឿង

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិប្រទេសរុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងរុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែន MiG-29 ចំនួនពីរគ្រឿងក្នុងរយៈពេល ២៤ម៉ោងក្នុងសប្តាហ៍នេះ។

ការអះអាងដែលធ្វើឡើង នៅក្នុងអំឡុងពេល នៃសន្និសីទប្រចាំថ្ងៃរបស់ខ្លួនហើយទីក្រុងមូស្គូក៏បានអះអាងដែរថាបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់ទីក្រុងគៀវយ៉ាងហោចណាស់ ១៨ គ្រឿងមកហើយ នៅតំបន់ជួរមុខក្នុងពេលវេលាដូចគ្នានេះ។

យោធារុស្សីបាននិយាយទៀតថា យន្តហោះ MiG-29 ទាំងពីរគ្រឿងបានធ្លាក់នៅតំបន់ Dnepropetrovsk ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនដោយ យន្តហោះ​ចម្បាំង​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​ប្រព័ន្ធ​ប្រឆាំង​យន្តហោះ​ដែល​មាន​មូលដ្ឋាន​លើ​ដី។

គួរឲ្យដឹងដែរថា ក្នុងនោះផងដែរ យន្តហោះគ្មានមនុស្សបើកចំនួន១៨គ្រឿងផ្សេងទៀត ត្រូវបានទម្លាក់នៅតាមបណ្តោយជួរមុខ ក្នុងអំឡុងពេលដូចគ្នានេះ។ យោធារុស្ស៊ី ក៏បានរាយការណ៍ផងដែរថា ខ្លួនបានបំផ្លាញរ៉ាដា P-18 សម័យសូវៀតចំនួនពីរគ្រឿង ដែលប្រើប្រាស់សម្រាប់ស្វែងរក និងតាមដានគោលដៅពីលើអាកាសផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top