ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអ៊ែល និងថៃ ឲ្យមានជាសេរីភាពវិញជាលើកទី២

រូបភាពពី៖​ AFP

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ជនជាតិអ៊ីស្រាអ៊ែលចំនួន១៣នាក់ និងជនជាតិថៃចំនួន៤នាក់បានមកដល់ប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃអាទិត្យនេះ ដែលជាការដោះលែងចំណាប់ខ្មាំងជាលើកទី២ពីការជាប់ឃុំឃាំងរបស់ក្រុមហាម៉ាស់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីននៅក្នុងកិច្ចព្រមព្រៀងមួយរយៈពេលខ្លីដែលរងគ្រោះថ្នាក់ដោយជម្លោះអំពីការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា ។

ទោះបីជាត្រូវបានយកឈ្នះដោយការសម្របសម្រួលនៃប្រទេសអេហ្ស៊ីប និងប្រទេសកាតាក៏ដោយ ជម្លោះដែលគំរាមកំហែងបទឈប់បាញ់គ្នាដើម្បីដោះលែងអ្នកចាប់ខ្លួនបានបញ្ជាក់ពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងនេះមានន័យថា ដោះលែងចំណាប់ខ្មាំងចំនួន៥០នាក់ដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន និងអ្នកទោសចំនួន១៥០នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអ៊ែលនៅក្នុងរយៈពេល៤ថ្ងៃ ។

ក្រោយមកបានចាកចេញពីតំបន់ហ្គាហ្សា ខណៈដែលក្រុមហាម៉ាស់បានប្រគល់អ្នកចាប់ឈ្លើយទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកាលពីល្ងាចថ្ងៃសៅរ៍ ។

ជនជាតិអ៊ីស្រាអ៊ែល ចំនួន៦នាក់ក្នុងចំណោម១៣នាក់ត្រូវបានដោះលែងជាស្ត្រី និង៧នាក់ជាកុមារ និងក្មេងជំទង់ ។

កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចំណាប់ខ្មាំងដែលត្រូវបានដោះលែងកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអ៊ីស្រាអ៊ែល ជាកន្លែងដែលពួកគេនឹងជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top