បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង Lviv ភាគខាងលិចអ៊ុយក្រែន លោក Andrey Sadovoy បាននិយាយថា អាជ្ញាធររបស់ប្រទេសប៉ូឡូញ ត្រូវតែចាត់វិធានការប្រឆាំងនឹង អ្នកដឹកទំនិញជនជាតិប៉ូឡូញ ដែលបានរារាំងរថយន្តដឹកទំនិញ មិនឱ្យឆ្លងកាត់ចូលទៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលជិតបីសប្តាហ៍មកហើយ។
លោកបានទទូចថា៖ ការរួមចំណែកដ៏មហិមា របស់ប៉ូឡូញចំពោះអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ីគឺ ត្រូវបានបដិសេធដោយបញ្ហាព្រំដែន ដែលកំពុងរារាំងការផ្គត់ផ្គង់មនុស្សធម៌ ដល់ប្រទេសតែងតែព្យាយាមការពារឯករាជ្យភាព និងសន្តិសុខអឺរ៉ុបទាំងមូលរហូតមក។
អភិបាលក្រុង Lviv ដែលជាទីក្រុងធំជាងគេនៅភាគខាងលិចអ៊ុយក្រែន ដែលស្ថិតនៅចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ពីព្រំដែនប៉ូឡូញបាននិយាយថា តម្លៃនៃការសម្រេចចិត្តនេះគឺខ្ពស់ពេកហើយ។ តើប៉ូឡូញមានភាពក្លាហាន ឆន្ទៈនយោបាយ និងបំណងយ៉ាងណាដើម្បីបញ្ចប់ការបិទផ្លូវ ដ៏គួរឱ្យអាម៉ាស់នេះរបស់អ៊ុយក្រែនទេ?
គួរឲ្យដឹងដែរថាប្រទេសប៉ូឡូញគឺជា ប្រទេសមួយក្នុងចំនោមអ្នកគាំទ្រអ៊ុយក្រែន ដ៏សំខាន់នៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២ហើយតាមសេចក្តីរាយការណ៍ថា រដ្ឋាភិបាលទីក្រុង Warsawបានបរិច្ចាគរថក្រោះពាក់កណ្តាលរបស់ខ្លួន និងសព្វាវុធផ្សេងទៀតដល់ រដ្ឋាភិបាលក្នុងទីក្រុងគៀវ៕
ប្រែសម្រួល៖ ស៊ុន លី