ព័ត៌មានអន្តរជាតិ

ប្រទេសសមាជិកណាតូមួយទៀត អស់ស្តុកអាវុធ សម្រាប់ឧបត្ថម្ភអ៊ុយក្រែន

AFP
" "

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិ Jana Cernochova បាននិយាយនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា វានៅសល់មិនច្រើនទេនៅក្នុងឃ្លាំងស្តុកទំនិញ របស់សាធារណរដ្ឋឆេក ដែលអាចបញ្ជូនទៅទីក្រុងគៀវ។

ក្នុងនោះលោកស្រីបានបន្ថែមទៀតថា រដ្ឋាភិបាលទីក្រុង Prague មានបំណងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ដើម្បីបន្តការចែកចាយអាវុធ និងគ្រាប់រំសេវ។

" "

កាលពីដើមខែនេះ ក្រសួងការពារជាតិឆេកបានចេញផ្សាយ របាយការណ៍មួយដែលរាយបញ្ជី ឧបករណ៍ទាំងអស់ដែលបានបរិច្ចាគ ទៅប្រទេសអ៊ុយក្រែន ដែលតម្លៃរបស់វាត្រូវបានគេ ប៉ាន់ស្មានថាមានចំនួន ១,២ ពាន់លានមកុដឬត្រូវា៥៤,១លានដុល្លារ។

" "

យោងតាមលោក Cernochova ឧស្សាហកម្មយោធាឆេកមានសមត្ថភាពផ្គត់ផ្គង់គ្រាប់រំសេវ និងសព្វាវុធដល់អ៊ុយក្រែន ប្រសិនបើចុះកិច្ចសន្យាសម្រាប់ពួកគេ។

លោកស្រីក៏បានលើកឡើង ពីការពិតដែលថាទីក្រុងរដ្ឋាភិបាលទីក្រុង Prague បានបញ្ជូន ឲ្យទីក្រុងគៀវទៅនូវរថយន្តប្រយុទ្ធថ្មើរជើង និងរថក្រោះចំនួន៥០ គ្រឿង កាំភ្លើងខ្លីចំនួន ២៥០០ដើម កាំភ្លើងចំនួន ៧០០០ដើម កាំភ្លើងយន្តធុនស្រាលចំនួន ៥០០ដើម និងកាំភ្លើងវែងចំនួន៥០០ដើម នាពេលកន្លងមកដែរប៉ុន្តែវា ត្រូវបានទូទាត់ដោយប្រទេសដាណឺម៉ាក៕

ប្រែសម្រួល៖ ស៊ុន លី

To Top