ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ៖ អ៊ុយក្រែន ព្យាយាមធ្វើការបំពុល ក្រុមមន្ត្រីរបស់រុស្សី

Sputnik
" "

បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី លោក Kirill Lysogorsky បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនថាបានផ្គត់ផ្គង់ សារធាតុគីមីពុល ដល់ទីក្រុងគៀវ ដោយអះអាងថា ពួកគេប្រើប្រាស់ក្នុងផែនការវាយប្រហារ លើមន្ត្រីរុស្ស៊ីនៅអតីតទឹកដីអ៊ុយក្រែន ដែលបានចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០២២។

យោងតាមការចេញផ្សាយរបស់ RT លោក
Lysogorsky បានបង្ហាញការអះអាងទាំងនេះ នៅចំពោះមុខអង្គការ សម្រាប់ការហាមឃាត់អាវុធគីមី ឬOPCW ដោយបញ្ជាក់ថាមានភស្តុតាងដែល មិនអាចប្រកែកបាននៃការផ្គត់ផ្គង់បែបនេះ។

" "

សារធាតុគីមីដែលត្រូវបានរាយការណ៍ថា ផ្តល់ដោយលោកខាងលិចត្រូវបានចោទប្រកាន់ថា បានប្រគល់ទៅឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស។ មន្ត្រី​រូប​នេះ​បានបញ្ជាក់ទៀតថានៅ​មាន​ភស្តុតាង​នៃ​ភ្នាក់ងារ​ ស៊ើបការណ៍​របស់​របប​គៀវផងដែរ។

" "

គួរឲ្យដឹងដែរថា លោក Lysogorsky បានបញ្ជាក់អំពីទឹកដីចំនួនបួន ដែលបានបោះឆ្នោតចូលរួមជាមួយរុស្ស៊ី នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២កន្លងមកដែលក្នុងនោះរួមមាន សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ដែលបានប្រកាសឯករាជ្យ ពីទីក្រុងគៀវក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារនោះផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top