ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង កំពុងបង្កើនល្បឿន នៃការកែតម្រូវផ្កាយរបណ ស៊ើបការណ៍របស់ខ្លួន

សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានឱ្យដឹងថា ទីភ្នាក់ងារអវកាស នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) កំពុងព្យាយាមបង្កើនល្បឿន ការកែតម្រូវផ្កាយរណបឈ្លបយកការណ៍ ដែលខ្លួនបានដាក់ចូលទៅក្នុងគន្លង តារាវិថីកាលពីសប្តាហ៍មុន ។

ទីភ្នាក់ងារ KCNA បានផ្សព្វផ្សាយថា ការកែសម្រួលផ្កាយរណប ឈ្លបយកការណ៍ Malligyong-1 “កំពុងត្រូវបានពន្លឿនបញ្ចប់១ ឬ២ថ្ងៃមុននេះ” ដោយដកស្រង់ពីមជ្ឈមណ្ឌល ត្រួតពិនិត្យទូទៅទីក្រុងព្យុងយ៉ាង នៃរដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ (NATA) ។

លោក គីម ជុងអ៊ុន អគ្គលេខាធិការ បក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋនៃកូរ៉េខាងជើង បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំប្រកបដោយជោគជ័យ សម្រាប់ប្រតិបត្តិការផ្កាយរណប ។

យោងតាមរបាយការណ៍មុនៗ របស់ទីភ្នាក់ងារ KCNA មេដឹកនាំកំពូលកូរ៉េខាងជើង បានទៅទស្សនកិច្ចជាច្រើនដង ទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យទូទៅក្រុងព្យុងយ៉ាងកាលពី សប្តាហ៍មុន ក្នុងអំឡុងពេលដែលគាត់បានពិនិត្យ មើលការត្រៀមរៀបចំ សម្រាប់ប្រតិបត្តិការផ្កាយរណប និងមើលរូបថតអវកាសដែលកូរ៉េខាងជើងបានថត ។

នៅក្នុងការបញ្ជូនដាច់ដោយឡែក មួយកាលពីថ្ងៃចន្ទ ទីភ្នាក់ងារ KCNA បានចេញសេចក្តីថ្លែងការណ៍មួយដោយលោក Kim Son Gyong អនុរដ្ឋមន្ត្រីទទួលបន្ទុកអង្គការអន្តរជាតិ នៃក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា ការបាញ់បង្ហោះផ្កាយរណបឈ្លប យកការណ៍របស់កូរ៉េខាងជើងគឺ “ស្របច្បាប់ និងគ្រាន់តែជាការអនុវត្តសិទ្ធិ ការពារខ្លួនតែប៉ុណ្ណោះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top