បរទេស៖អ្នកនាំពាក្យរដ្ឋាភិបាលលោក Chen Binhua បានព្រមានកាលពីថ្ងៃអង្គារថា ប្រទេសចិនមានឆន្ទៈក្នុងការអនុញ្ញាតឱ្យ ចន្លោះទំនេរច្រើន សម្រាប់ការបង្រួបបង្រួមដោយសន្តិវិធី ជាមួយតៃវ៉ាន់ ប៉ុន្តែនឹងមិនអត់ឱនចំពោះសកម្មភាពបំបែកខ្លួនឡើយ។
យោងតាមការដកស្រង់ព័ត៌មានដោយកាសែតរុស្សី RT បានឲ្យដឹងថា មន្ត្រីរូបនេះកំពុងឆ្លើយតបនឹងការអត្ថាធិប្បាយរបស់អ្នកនយោបាយគាំទ្រឯករាជ្យកោះតៃវ៉ាន់នៅមុនការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីនៅលើកោះ ដែលគ្រប់គ្រងដោយខ្លួនឯង។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយលោក Lai Ching-te និងលោកស្រី Hsiao Bi-khim ទាំងពីរនាក់មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាច របស់កោះតៃវ៉ាន់នាពេលថ្មីៗនេះបានអះអាងថា កោះនេះនៅតែបន្តរងការគំរាមកំហែងដោយការវាយប្រហារពីចិន ដីគោកនៅឡើយ។
Lai ដែលតែងខ្លួនជាកម្មករដើម្បីឯករាជ្យភាព នៅកោះតៃវ៉ាន់កំពុងធ្វើយុទ្ធនាការសម្រាប់តំណែងក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមករា ហើយបានជ្រើសរើសលោកស្រី Hsiao អតីតបេសកជនប្រចាំ សហរដ្ឋអាមេរិក ជាមិត្តរួមដំណែងរបស់គាត់។
លោក Chen បានថ្លែងខណៈដែលលោកបានថ្កោលទោស លោក Lai និង Hsiao ថាជាអ្នកបំបែកខ្លួនថា «ខ្ញុំចង់បញ្ជាក់ថាឯករាជ្យនៅកោះតៃវ៉ាន់គឺនឹងមានន័យថាជាសង្គ្រាម»៕
ប្រែសម្រួល៖ស៊ុនលី