បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារ ទៅកាន់ក្រុមប្រឹក្សា ប្រជាជនរុស្ស៊ី-អន្តរជាតិថា មិនអាចមានស្ថិរភាព ពិភពលោកបានទេ បើគ្មានប្រទេសរុស្ស៊ី ដែលមានអំណាច និងអធិបតេយ្យភាពទេនោះ។
លោកប្រធានាធិបតីបានថ្លែង ទៅកាន់អង្គការ តាមរយៈតំណភ្ជាប់វីដេអូ ចេញពីវិមានក្រឹមឡាំង ដោយរំឭកអ្នកចូលរួមថា រុស្ស៊ីគឺជាប្រទេសមួយ និងអរិយធម៌ ហើយបានបង្កភាពច្របូកច្របល់ម្តង ហើយម្តងទៀត ប្រឆាំងនឹងអ្នកដែលស្វែងរកឳកាស ក្នុងការគ្រប់គ្រងលើភពផែនដី។
លោកPutinបាននិយាយថា ៖ យើងកំពុងប្រយុទ្ធនៅថ្ងៃនេះ មិនត្រឹមតែដើម្បីសេរីភាពរបស់រុស្ស៊ី ប៉ុណ្ណោះទេថែមទាំងសម្រាប់សេរីភាព នៃពិភពលោកទាំង មូលផងដែរ។
លោកបន្តថា៖ ប្រទេស របស់យើងឥឡូវនេះ កំពុងឈានមុខគេក្នុងការបង្កើត សណ្តាប់ធ្នាប់ពិភពលោក ប្រកបដោយសមធម៌ជាងមុន។ ហើយខ្ញុំចង់បញ្ជាក់ថា បើគ្មានអធិបតេយ្យភាព រុស្ស៊ីនិងភាពរឹងមាំរបស់រុស្សីទេនោះក៏នឹង គ្មានសណ្តាប់ធ្នាប់ពិភពលោក ដែលស្ថិតស្ថេរយូរអង្វែង គឺអាចធ្វើទៅបានឡើយ៕
ប្រែសម្រួល៖ស៊ុនលី