ព័ត៌មានអន្តរជាតិ

លោក Erdogan ៖ អ៊ីស្រាអែល ត្រូវតែប្រឈមមុខ នឹងតុលាការអន្តរជាតិ

Global Look Press

បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគី លោក Recep Tayyip Erdogan បានអំពាវនាវឱ្យអ៊ីស្រាអែល ត្រូវតែបាននាំយកទៅតុលាការ អន្តរជាតិជុំវិញ សកម្មភាពរបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា ចំពេលមានការបន្តកើនឡើង រវាងរដ្ឋាភិបាល ទីក្រុងយេរូសាឡឹម និងក្រុមហាម៉ាស់។

លោកប្រធានាធិបតីរូបនេះ បានប្រាប់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres ក្នុងការហៅទូរស័ព្ទ កាលពីថ្ងៃអង្គារថា យោធាអ៊ីស្រាអែល នៅតែបន្តបំពានច្បាប់អន្តរជាតិ នៅក្នុងទិដ្ឋភាពពេញ លេញនៃសហគមន៍អន្តរជាតិ។

មន្ត្រីទាំងពីរបាននិយាយ នៅមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ស្តីពីតំបន់ហ្គាហ្សា ដែលគ្រោងធ្វើនៅថ្ងៃពុធដែលក្នុងនោះ ការិយាល័យប្រធានាធិបតីតួគី ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយនៅលើបណ្តាញសង្គម X ផងដែរថាការសន្ទនានេះផ្តោតលើ ដំណោះស្រាយចំពោះវិបត្តិមនុស្សធម៌ ដែលកំពុងបន្តនៅក្នុង តំបន់ប៉ាឡេស្ទីន និងវិធីដើម្បីសម្រេចបាន សន្តិភាពយូរអង្វែងនៅក្នុងតំបន់។

រំលឹកដែរថាអ៊ីស្រាអែល បានធ្វើយុទ្ធនាការ យោធាប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ខែតុលា នៅពេលដែលពួក សកម្មប្រយុទ្ធបាន បើកការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ លើទឹកដីអ៊ីស្រាអែលដោយបាន សម្លាប់មនុស្សប្រហែល១២០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងចាប់ជាចំណាប់ខ្មាំង ជាង២០០នាក់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top