ព័ត៌មានអន្តរជាតិ

ជប៉ុន ​នឹង​ចូលរួម​គម្រោង ​ពហុជាតិ ​ដើម្បី​បោសសម្អាត​មីន ​នៅ​អ៊ុយក្រែន

Kyodo

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា ប្រទេសជប៉ុន គ្រោងនឹងចូលរួមក្នុងគម្រោងពហុជាតិ ដើម្បីបោសសម្អាតមីន នៅអ៊ុយក្រែន ខណៈដែលប្រទេសនេះ នៅតែបន្តទប់ទល់នឹង ការឈ្លានពានរបស់រុស្ស៊ី។

យោងតាមប្រភពបានឱ្យដឹងថា នៅក្រោមគម្រោង ដែលត្រូវបានគ្រោងទុកដោយ “ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដឹកនាំដោយ​អាមេរិក” កងកម្លាំងស្វ័យការពាររបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងផ្តល់ឧបករណ៍បោសសម្អាតមីន សម្រាប់អ៊ុយក្រែន និងសហការក្នុងការបណ្តុះបណ្តាលបុគ្គលិក ។

ប្រភពបាននិយាយថា SDF ក៏ទំនងជានឹងចូលរួមក្នុងក្របខណ្ឌរបស់ក្រុមនៅក្នុងវិស័យព័ត៌មាន និងបច្ចេកវិទ្យា ដើម្បីជួយលើកកម្ពស់សន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាម ដោយបន្ថែមថា រដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara នឹងប្រកាសផែនការនេះ ក្នុងពេលឆាប់ៗនេះ។

ការផ្លាស់ប្តូរនេះកើតឡើង នៅពេល ដែលទីក្រុងតូក្យូ បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការរួមចំណែក មិនប្រយុទ្ធដល់អ៊ុយក្រែន រួមទាំងការកសាងឡើងវិញ ជាយថាហេតុរបស់ខ្លួន ដោយសារច្បាប់តឹងរ៉ឹងរបស់ប្រទេសជប៉ុន ស្តីពីការនាំចេញអាវុធ និងគ្រាប់រំសេវ ក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាមរារាំង វាពីការផ្តល់ជំនួយយោធាដោយផ្ទាល់ ។

ប្រភពបានឲ្យដឹងថា ខណៈដែលព័ត៌មានលម្អិតនៅតែមិនបង្ហាញ ប្រទេសជប៉ុន អាចត្រូវបានស្នើសុំឱ្យផ្តល់ឧបករណ៍ការពារ សម្រាប់ការបំផ្លាញមីន ការនាំចេញដែល ត្រូវបានហាមឃាត់ ដោយបទប្បញ្ញត្តិក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រុមដែលដឹកនាំដោយសហរដ្ឋអាមេរិក ជួបប្រជុំជាទៀង ទាត់ ដោយប្រទេសលីទុយអានី ដឹកនាំក្របខ័ណ្ឌគាំទ្រការ បោសសម្អាតមីន និងអំពាវនាវ ឱ្យប្រទេសផ្សេងទៀតចូលរួម។ ជប៉ុន ​បាន​បញ្ជូន​ឧបករណ៍​ រាវរក​មីន​ទៅ​ឲ្យ​អ៊ុយក្រែន​រួច​ហើយ ហើយ​បាន​ធ្វើ​កម្មវិធី​បណ្តុះបណ្តាល ​សម្រាប់​បុគ្គលិក​ដោះមីន​របស់ខ្លួន ។

ជប៉ុន​ក៏បាន​យល់ព្រម​ជាមួយប្រទេស​កម្ពុជា ​ក្នុងការ​ធ្វើការ​រួមគ្នា​ក្នុងការ​បោស សម្អាត​គ្រាប់មីន​រុស្ស៊ី និង​គ្រាប់បែក​មិនទាន់​ផ្ទុះ​នៅ​អ៊ុយក្រែន ។ កម្ពុជាបានទទួលជោគជ័យក្នុងការដកមីនជាច្រើន ដែលដាក់ក្នុងអំឡុង សង្គ្រាមស៊ីវិលកន្លងមក ដោយមានជំនួយ ពីប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top