ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បាននិឲ្យដឹងថា ខ្លួននឹងដកខ្លួនចេញពីពិព័រណ៍ ពិភពលោកនៅទីក្រុងអូសាកា របស់ប្រទេសជប៉ុន ដែលគ្រោងសម្រាប់ឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អ្នកតំណាងរុស្ស៊ីបានប្រាប់សម័យប្រជុំពេញអង្គ នៃការិយាល័យពិព័រណ៍អន្តរជាតិ នៅទីក្រុងប៉ារីសថា ទីក្រុងម៉ូស្គូ បានសម្រេចចិត្តបដិសេធ ចូលរួមក្នុងពិព័រណ៍ពិភពលោក នៅទីក្រុងអូសាកា “ចំពេលខ្វះការប្រាស្រ័យ ទាក់ទងប្រកបដោយប្រសិទ្ធភាព ជាមួយម្ចាស់ផ្ទះ” ។
មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ ពាក់ព័ន្ធនឹងការសម្រេចចិត្ដនេះ ។ កាលពីសប្តាហ៍មុន រដ្ឋាភិបាលជប៉ុន បានលើកឡើងពីលទ្ធភាព ដែលរុស្ស៊ីនឹងមិនចូលរួមក្នុងពិព័រណ៍នេះ ។
លោកស្រី Hanako Jimi រដ្ឋមន្ត្រី ទទួលបន្ទុកពិព័រណ៍ បានប្រាប់អ្នកយកព័ត៌មានថា “យើងនឹងមិនសន្មត់ការ ចូលរួមរបស់រុស្ស៊ី នៅក្នុងពិព័រណ៍អូសាកា-កាន់សៃ ប្រសិនបើនឹងមិនមានការផ្លាស់ប្តូរ នៅក្នុងស្ថានភាពបច្ចុប្បន្ន” ជុំវិញការឈ្លានពាន របស់ប្រទេសអ៊ុយក្រែន ។
លោកស្រីបានលើកឡើងថា ការឈ្លានពាន ដែលកំពុងបន្តមានជម្លោះជាមួយនឹងប្រធានបទនៃព្រឹត្តិការណ៍នៃ “ការរចនាសង្គមនាពេលអនាគតសម្រាប់ជីវិតរបស់យើង” ។ ការប្រកាសរបស់រុស្ស៊ី បានកើតឡើងបន្ទាប់ពីម៉ិកស៊ិក និងអេស្តូនីបានសម្រេចចិត្តមិន ចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៥ នៅភាគខាងលិចប្រទេសជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា