ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងបញ្ជូនយន្តហោះ យោធាទៅអ៊ីរ៉ង់

AFP

តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mehdi Farahi បានឲ្យដឹងថា ការរៀបចំត្រូវបានបញ្ចប់ សម្រាប់ការបញ្ជូនយន្តហោះយោធារុស្ស៊ីមួយចំនួន ទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារ សារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការលោក Farahi បានបញ្ជាក់ពីការបញ្ជូនយន្តហោះចម្បាំង Sukhoi Su-35 របស់រុស្ស៊ីនាពេលខាងមុខ ឧទ្ធម្ភាគចក្រវាយប្រហារ Mil Mi-28 និងយន្តហោះចម្បាំង Yak-130 ទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។

លោក Farahi បានលើកឡើងថា “ការចូលរបស់យន្តហោះចូលទៅក្នុងប្រទេស បានក្លាយទៅជាជាក់លាក់ ហើយដំណើរការនៃការទទួលពួកគេ កំពុងត្រូវបានឆ្លងកាត់” ។

លោក Shahriar Heidari សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានឲ្យដឹងកាលពីខែមករាថា ប្រទេសនេះនឹងទទួលយកយន្តហោះចម្បាំង Su-35 ពីប្រទេសរុស្ស៊ីក្នុងពេលឆាប់ៗនេះ។

លោក Heidari បានកត់សម្គាល់ថា កន្លងមកអ៊ីរ៉ង់ បានបញ្ជាទិញយន្តហោះចម្បាំង ហើយអាវុធរបស់រុស្ស៊ីផ្សេងទៀត រួមទាំងប្រព័ន្ធការពារ ប្រព័ន្ធមីស៊ីល និងឧទ្ធម្ភាគចក្រនឹងមកដល់ប្រទេសនាពេលខាងមុខនេះ។ នាពេលថ្មីៗនេះ អ៊ីរ៉ង់ និងរុស្ស៊ី បានពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យផ្សេងៗគ្នា រួមទាំងវិស័យការពារជាតិផងដែរ៕
​ប្រែសម្រួល ឈូក បូរ៉ា

To Top