ព័ត៌មានអន្តរជាតិ

លោកDing Xuexiang ឧបនាយករដ្ឋមន្ត្រីចិន បំពេញទស្សនកិច្ច នៅប្រទេសតួកម៉េនីស្ថាន និងចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការ កិច្ចសហប្រតិបត្តិការ រវាងចិននិងតួកម៉េនីស្ថាន

ថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកDing Xuexiang ឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសតួកម៉េនីស្ថាន។
ពេលជួបពិភាក្សា ការជាមួយប្រធានាធិបតី តួកម៉េនីស្ថាន លោក Serdar Berdimuhamedov លោកDing Xuexiangបានថ្លែងថា ភាគីចិនរីករាយពួតដៃ ជាមួយបណ្តាប្រទេស អាស៊ីកណ្តាល ក្នុងនោះ រួមមានប្រទេស តួកម៉េនីស្ថានផងដែរ ដើម្បីជំរុញការកសាងយន្តការ កិច្ចសហប្រតិបត្តិការ រវាងចិននិងអាស៊ីកណ្តាល ប្រកបដោយភាពនឹងន ។

ជាការឆ្លើយតប លោក Serdar Berdimuhamedov បានថ្លែងថា សមិទ្ធផល នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល លើកដំបូងបាន និងកំពុងទទួលបានការ អនុវត្តជាក់ស្តែង ។ ភាគីតួកម៉េនីស្ថានគាំទ្រ យ៉ាងមុតមាំ ចំពោះយន្តការកិច្ច សហប្រតិបត្តិការ អាស៊ីកណ្តាល-ចិន រីករាយរួម ជាមួយភាគីចិន ដើម្បីជំរុញសន្តិសុខស្ថិរភាព និងការអភិវឌ្ឍនិង វិបុលភាពក្នុងតំបន់ ។

ថ្ងៃទី២៩ខែវិច្ឆិកាលោកDing Xuexiang បានជួបពិភាក្សាការ ជាមួយលោកRashid Meredov ឧបនាយករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីការបរទេសតួកម៉េនីស្ថាន ព្រមទាំងធ្វើជាសហអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការ រវាងចិននិងតួកម៉េនីស្ថាន ។ ភាគីទាំងពីរយល់ព្រមបង្កើន ការអភិវឌ្ឍថែមមួយ កម្រិតទៀត នូវការតភ្ជាប់យុទ្ធសាស្រ្ត អភិវឌ្ឍន៍ ដើម្បីយកការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” ដោយគុណភាពខ្ពស់ មកដឹកនាំកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងតួកម៉េនីស្ថាននិងចិន ៕ អត្ថបទ និងរូបភាពដោយវិទ្យុ មិត្តភាពកម្ពុជាចិន

To Top