ព័ត៌មានអន្តរជាតិ

អត្រាអត់ការងារ ធ្វើនៅរុស្សីធ្លាក់ចុះ ដល់កម្រិត ទាបបំផុត

Sputnik

បរទេស ៖ យោងតាមទិន្នន័យ ពីទីភ្នាក់ងារជាតិកិច្ចការងារ ស្ថិតិរបស់ប្រទេស រុស្សីហៅថា Rosstat ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា អត្រានៃអ្នកអត់ការងារធ្វើនៅក្នុងប្រទេស រុស្ស៊ីបានធ្លាក់ចុះដល់២,៩ភាគរយ នៅក្នុងខែតុលា ។ តួលេខនេះគឺទាបបំផុត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។

ទិន្នន័យបានបង្ហាញដែរថា កាលពីខែមុន មនុស្សប្រហែល២,២លាននាក់ ដែលមានអាយុពី១៥ឆ្នាំឡើង ទៅត្រូវបានចាត់ថ្នាក់ជាអ្នកអត់ការងារធ្វើ បើប្រៀបធៀបទៅនឹងជាមធ្យម២,៣លាននាក់សម្រាប់ត្រីមាសទីបីហើយបើ​ធៀប​នឹង​តួលេខ​ឆ្នាំ​មុន ចំនួន​ជនជាតិ​រុស្ស៊ី​ ដែល​គ្មាន​ការងារ ​ធ្វើ​បាន​ថយ​ចុះដល់ទៅ ២៣ភាគរយ។

គួរឲ្យដឹងដែរថាចំនួនមនុស្ស ដែលមានការងារធ្វើបានកើនឡើងដល់៧៤,១លាននាក់ កើនឡើងពី៧៤លាននាក់ កាលពីខែមុន និង ៧២,១លាននាក់ក្នុងខែតុលា ឆ្នាំ២០២២។អត្រាអត់ការងារធ្វើ នៅក្នុងប្រទេសឥឡូវនេះ បានធ្លាក់ចុះក្រោម៤ភាគរយគិត ចាប់តាំងពីខែឧសភា ឆ្នាំ២០២២។

ទោះជាយ៉ាងណាក៏ដោយ យោងតាមធនាគារ នៃប្រទេសរុស្ស៊ី អាជីវកម្មនានានៅតែបន្ត ទទួលរងពីកង្វះខាតកម្មករ ដែលជាការជួយរក្សាអត្រាខ្ពស់ នៃកំណើនប្រាក់ឈ្នួល ៕

ប្រែសម្រួល៖ស៊ុនលី

To Top