បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelensky បានទទួលស្គាល់ ក្នុងអំឡុង ពេលជួបជាមួយ និស្សិត សាកលវិទ្យាល័យនៅទីក្រុង Nikolaev កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេស របស់លោកប្រហែល ជាមិនចូលរួមជា មួយណាតូឡើយ។
មេដឹកនាំដែលដំបូងឡើយ ត្រូវបានជាប់ឆ្នោត តាមរយៈការសន្យាប្រឆាំងនឹងសង្រ្គាម ហើយឥឡូវនេះបានសន្យាថា នឹងមានរលកនៃការចុះចូលជាសមាជិក ណាតូមួយទៀត នោះលោកZelensky បានឆ្លើយតបទៅនឹងសំណួរ អំពីអនាគតនៃសន្តិសុខជាតិ របស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនបានពន្យល់ថា លោកមិនដឹងថាតើអ៊ុយក្រែន នឹងអាចចូលរួមក្នុងប្លុក ដែលដឹកនាំដោយអាមេរិកឬអត់នោះទេ ។
ប្រធានាធិបតីអ៊ុយក្រែន បានឆ្លើយតបបែបនេះថា ៖យើងមិនដឹងថា វានឹងក្លាយទៅជាយ៉ាងណាទេ ។ គ្មាននរណាម្នាក់អាចឆ្លើយថាប្រាកដទេ ។ ទាំងយើងនឹងនៅក្នុងអង្គការណាតូ ឬក៏យើងនឹងមិន នៅក្នុងអង្គការណាតូក្តី។
គួរឲ្យដឹងដែរថាកាលពីថ្ងៃពុធ នៅទីក្រុងប្រ៊ូសែល រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងសារជាថ្មីថា អ៊ុយក្រែននឹងអាចក្លាយ ជាសមាជិកនៃប្លុកណាូត នៅពេលដែលសម្ព័ន្ធមិត្តទាំងអស់ មានការយល់ព្រម និងលក្ខខណ្ឌត្រូវបានបំពេញ។
លោកបានបន្ថែមថា៖ អ៊ុយក្រែន គឺកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវរបស់ណាតូ ក៏ដូចជាទៅកាន់សហភាពអឺរ៉ុប ជាមួយនឹងដំណើរ ការចូលជា សមាជិកដែលបាន ចាប់ផ្តើមរួចទៅហើយនោះ៕
ប្រែសម្រួល៖ស៊ុនលី