បរទេស ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmitry Kuleba បានប្រាប់អ្នកសារព័ត៌មាន នៅខាងក្រៅកិច្ចប្រជុំអង្គការ ណាតូ នៅទីក្រុង ប្រ៊ូសែល កាលពីថ្ងៃព្រហស្បតិ៍ថា គំនិតដែលថា អ៊ុយក្រែន អាចប្រគល់ទឹកដី ដែលខ្លួនបាត់បង់ទៅឱ្យរុស្ស៊ី ជាថ្នូរនឹងសមាជិកភាពណាតូ នៅតែមិនអាចទទួលយកបានឡើយ។
យោងតាមការ ចេញផ្សាយរបស់ RT គំនិតនេះត្រូវបានលើកឡើង ដោយអតីតមន្ត្រីជាន់ខ្ពស់ណាតូ រួមទាំងអតីតអគ្គលេខាធិការ Anders Fogh Rasmussen និងអតីតមេបញ្ជាការសម្ព័ន្ធមិត្ត កំពូលអឺរ៉ុប James Stavridis ។
ជាលទ្ធផលទោះបី ជាយ៉ាងណាក្តីលោកKuleba បានធ្វើការរិះគន់សំណើនេះ នៅចំពោះមុខក្រុមប្រឹក្សារដ្ឋមន្ដ្រីការបរទេស NATO-Ukraineមកហើយដែរ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រុមអ្នកគាំទ្រផែនការនេះ គួរប្រាប់ប្រជាជាតិផ្សេងទៀត ឲ្យធ្វើសម្បទានស្រដៀងគ្នានេះ ទៅហើយប្រសិនបើពួកគេធ្វើដូច្នេះ ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការស្តាប់ អំណះអំណាងរបស់ពួកគេ ។
ដ្ឋមន្ត្រីក៏បានច្រានចោលការយល់ឃើញ ដែលថាមានភាពអស់កម្លាំង ជាមួយនឹងជម្លោះនៅក្នុងប្រទេសលោកខាងលិច ដោយទទូចថាកង្វះ នៃការចែកចាយអាវុធ មិនទាក់ទងនឹងវានោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី