ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី អនុម័តតំឡើងកញ្ចប់ថវិកា ចំណាយរហូតដល់ ៣០ភាគរយ លើវិស័យការពារជាតិ

AFP

ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ ប្រទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ប្រធានាធិបតីដែលផុតអាណត្តិ របស់ឥណ្ឌូនេស៊ីបានអនុម័តការដំឡើង ២០ភាគរយ នៅក្នុងការចំណាយលើវិស័យការពារជាតិ រហូតដល់ដំណាច់ឆ្នាំក្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្នែករឹង នៃវិស័យយោធារបស់ឥណ្ឌូនេស៊ី ជាការឆ្លើយតបទៅនឹងការអភិវឌ្ឍន៍ ភូមិសាស្ត្រនយោបាយ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ លោកស្រី Sri Mulyani Indrawati បានថ្លែងថា ការអនុម័តនេះបានកើតឡើង នៅក្នុងកិច្ចប្រជុំដែលលោកស្រី បានចូលរួមជាមួយប្រធានាធិបតី លោក Joko Widodo និងរដ្ឋមន្ត្រីការពារជាតិ Prabowo Subianto ។

លោក Prabowo គឺជាបេក្ខភាពនាំមុខគេក្នុងការ បោះឆ្នោតប្រធានាធិបតីនាពេលខាងមុខក្នុងខែកុម្ភៈ ហើយកំពុងឈរឈ្មោះជាមួយ កូនប្រុសរបស់លោក Widodo ។

លោកស្រី Sri Mulyani បានលើកឡើងថា ថវិកាការពារជាតិនឹងកើនឡើងពី ២០.៧៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដល់ ២៥ពាន់លានដុល្លារ ។

លោកស្រីបានថ្លែងថា “តម្រូវការត្រូវបានដាក់ចេញ ដោយក្រសួងការពារជាតិ ។ ពួកគេបានចាត់ទុកថវិកាចំណាយទំាងនោះថា ជាភាពចាំបាច់ដែលផ្តល់លក្ខខណ្ឌ នៃផ្នែករឹងយោធារបស់យើង ក៏ដូចជាការកើនឡើងការគំរាមកំហែង ស្របពេលមានការកើនឡើង នៃសក្ដានុពលភូមិសាស្ត្រនយោបាយ និងសន្តិសុខភូមិសាស្ត្រ” ។

លោកស្រីបានថ្លែងថា ទោះបីជាមានការកើនឡើង “គួរឱ្យកត់សម្គាល់” ក៏ដោយ ថវិកាការពារជាតិសម្រាប់រយៈពេល៥ឆ្នាំ ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣៤ នឹងនៅតែមានចំនួន ៥៥ពាន់លានដុល្លារអាមេរិក ដោយគូសបញ្ជាក់យ៉ាងនេះដែលមានន័យថា ផែនការនេះត្រូវបានស្របតាមផែនការ សារពើពន្ធរយៈពេលមធ្យម និងរយៈពេលវែងរបស់លោកស្រី ។

លោកស្រីថ្លែងទៀតថា ប្រភពថវិកានឹងជាកម្ចីពីបរទេស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top