ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គួរតែធ្វើជាអ្នកចូលរួម និង ស្ថាបនិក នៃកិច្ចសហប្រតិបតិ្តការ ផ្នែកខ្សែសង្វាក់ ឧស្សាហកម្មនិង ខ្សែសង្វាក់ផ្គត់ផ្គង់សកល មិនមែនធ្វើជាអ្នកបំផ្លាញ និងអ្នកបង្ករឿង ហេតុឡើយ

ថ្ងៃទី២៨ ខែវិច្ឆិកា ពិព័រណ៍ខ្សែ សង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិ បានសម្ពោធបើកនៅក្រុងប៉េកាំង ចំណុចលេចធ្លោមួយ នៃពិព័រណ៍នេះ គឺបានទាក់ទាញ សហគ្រាស អាមេរិកនិងអឺរ៉ុបជាច្រើន ។ សហគ្រាសអាមេរិកនិងអឺរ៉ុប ដែលបានចូលរួមពិព័រណ៍លើកនេះ មានចំនួនលើសពីការប៉ាន់ ប្រមាណយ៉ាងច្រើន ចំនួនពាណិជ្ជក របរទេស ដែលចូលរួមពិព័រណ៍លើកនេះ ត្រូវជា១ភាគ៣ នៃចំនួន ពាណិជ្ជករសរុប ។ ក្នុងនាមជាពិព័រណ៍ ថ្នាក់ជាតិដំបូង នៅលើសកល លោក ដែលរៀបចំឡើង ក្រោម ប្រធានបទខ្សែសង្វាក់ផ្គត់ផ្គង់ ពិព័រណ៍ខ្សែ សង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកនេះបានរៀបចំការតាំងបង្ហាញ ពីខ្សែសង្វាក់ធំៗទាំង៥ ដូចជាខ្សែសង្វាក់ រថយន្តវៃឆ្លាត ខ្សែសង្វាក់ កសិកម្មបៃតង និងខ្សែសង្វាក់បច្ចេកវិទ្យា ឌីជីថលជាដើម ក្រៅពីនេះក៏មានការ តាំងបង្ហាញពីសេវាកម្ម ខាងខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ ។ ក្នុងរយៈពេល៥ថ្ងៃ សហគ្រាសចិន និងបរទេសចំនួនជាង៥រយ ដែលមកពីប្រទេស និងតំបន់ចំនួន៥៥ បានតាំងបង្ហាញបច្ចេកវិទ្យាថ្មី ផលិតផលថ្មី និងសេវាកម្មថ្មី ក្នុងខ្សែសង្វាក់គ្រប់ប្រភេទ ក្នុងពិព័រណ៍លើកនេះ ។

ប្រការដែលគួរ ឱ្យចាប់អារម្មណ៍ គឺមុនពេលបើកពិព័រណ៍ខ្សែសង្វាក់ ផ្គត់ផ្គង់ចិន អន្តរជាតិប៉ុន្មានម៉ោង សេតវិមានរបស់អាមេរិកបានប្រកាសបង្កើត “គណៈកម្មាធិការភាព ធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់” បង្កើតប្រព័ន្ធផ្តល់ការ ព្រមានជាមុន អំពីការផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ វត្ថុពាក់កណ្ដាលចម្លង និងជម្រុញផលិតកម្ម ឱសថជាមូលដ្ឋាន ក្នុងស្រុកអាមេរិក ជាដើម ។ ភាគីអាមេរិក បានអះអាងថា វិធានការទាំងនេះ មានសារសំខាន់ណាស់ ចំពោះសេដ្ឋកិច្ច និង សន្តិសុខជាតិ របស់អាមេរិក ប៉ុន្តែមជ្ឈដ្ឋាន ខាងក្រៅ បានយល់ឃើញថា វិធានការទាំងនេះ គឺជាវិធីការពារខ្លួន ដែលបានបន្ដ ដោយរដ្ឋាភិបាល អាមេរិក ធាតុពិតគឺចង់បង្កើត “របងការពារ” និង “កាត់ផ្ដាច់ទំនាក់ទំនង និងខ្សែសង្វាក់” ។

បើនិយាយពីវិស័យពាណិជ្ជកម្ម សហគ្រាសអាមេរិកនិង អឺរ៉ុបជាច្រើនមកចូលរួមពិព័រណ៍ គឺដើម្បីស្វែងរកខ្សែសង្វាក់ នេះបានសឱ្យឃើញថា មធ្យោយបាយរដ្ឋបាល មិនអាចកែប្រែក្រឹត្យក្រមទីផ្សារ បានទេ ខ្សែសង្វាក់ឧស្សាហកម្មនិង ខ្សែសង្វាក់ ផ្គង់ផ្គង់សកល ក៏មិនអាចច្រាន ចោលប្រទេសចិនបានដែរ ។ អ្នកទទួលខុសត្រូវ របស់សហគ្រាស បច្ចេកវិទ្យាខ្ពស់មួយ នៃប្រទេស អាល្លឺម៉ង់បានថ្លែងថា ដោយសារនៅក្នុងតំបន់ខ្លួន មានខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែ សង្វាក់ផ្គត់ផ្គង់ល្អពេញលេញ បានជាផលិតផល របស់ពួកគេអាចផ្គត់ផ្គង់ទីផ្សារចិន ក្រៅពីនេះក៏នាំចេញ ទៅកាន់អាស៊ីនិង អាមេរិកខាងជើង ជាដើម ។

សហគ្រាសអាមេរិកនិងអឺរ៉ុប បានជ្រើសរើសប្រទេសចិន ប្រការនេះបានបង្ហាញ ឱ្យឃើញទៀតពីសារសំខាន់ របស់ចិនក្នុងការធានា ឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកល ដំណើរការដោយប្រក្រតី ។ «របាយការណ៍ ស្តីពីការជំរុញ ខ្សែសង្វាក់ផ្គត់ផ្គង់សកល» ដែលពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកនេះ ចេញផ្សាយបានបង្ហាញថា ក្នុងកិច្ចសហប្រតិបតិ្តការ ផ្នែកខ្សែ សង្វាក់ផ្គង់ផ្គង់សកល ប្រទេសចិនបានផ្តល់ កាលានុវត្តភាព ទីផ្សារដ៏ធំទូលាយ កាលានុវត្តភាព ឧស្សាហកម្មដ៏ល្អពេញលេញ កាលានុវត្តភាពគោលនយោបាយស្តីពីការបើកទូលាយចំពោះបរទេស និងកាលានុវត្តភាពច្នៃប្រឌិតថ្មី ឥតឈប់ឈរ ។

ក្នុងរយៈពេល៥ឆ្នាំខាងមុខ ទំហំពាណិជ្ជកម្មទំនិញ និងទំហំនាំចេញនាំ ចូលខាងពាណិជ្ជកម្មសេវាកម្មរបស់ចិន មានសង្ឃឹមលើសពី ៣២ទ្រីលានដុល្លារ អាមេរិក និង៥ទ្រីលានដុល្លារ អាមេរិក ដោយឡែកពីគ្នា ហើយនឹងរក្សាឋានៈជាទីផ្សារ ធំទីពីរ លើសកលលោក ។ ក្នុងនាមជាប្រទេស ដែលមានប្រភេទឧស្សាហកម្ម គ្រប់គ្រាន់ជាងគេ និងមានខ្សែសង្វាក់ឧស្សាហកម្មល្អ ពេញលេញជាងគេ ទ្រង់ទ្រាយអាជីវកម្មកម្មន្តសាល នៃប្រទេសចិន បានជាប់ចំណាត់ថ្នាក់លេខ១ លើសកលលោក ១៣ឆ្នាំជាប់ៗគ្នា ហើយឋានៈជាស្នូល ក្នុងឧស្សាហកម្មផលិតកម្មសកល និងខ្សែសង្វាក់ផ្គត់ផ្គង់ សកល មានភាពកាន់តែលេចធ្លោជាបន្តបន្ទាប់ ។
បើមើលឱ្យកាន់តែស៊ីជម្រៅ អាចឃើញថា ប្រឈមមុខនឹងបរិបទអន្តរជាតិ ដែលមានភាពស្មុគស្មាញ និងតានតឹង ភាពធន់ដ៏ខ្លាំងក្លារបស់សេដ្ឋកិច្ចចិន និងអាកប្បកិរិយាយ៉ាង មុតមាំ របស់ចិនក្នុងការពង្រីក ការបើកទូលាយ ជាបន្តបន្ទាប់ និងកែលំអបរិយាកាសប្រកបអាជីវកម្ម បានផ្តល់លទ្ធភាពកាន់តែ ច្រើនដល់សហគ្រាសទុនបរទេស ដែលបាននិង កំពុងធ្វើអាជីវកម្មនៅប្រទេសចិន ។ ក្នុង៣ត្រីមាសដំបូងឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប របស់ចិនបានកើនឡើង៥,២ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងសកលលោក ។ របាយការណ៍ថ្មីបំផុតរបស់ក្រុមប្រឹក្សាចិន សម្រាប់ការ ជំរុញពាណិជ្ជកម្មអន្តរជាតិបានបង្ហាញថា សហគ្រាសទុនបរទេស ដែលបានចូលរួមការផ្តល់បទ សម្ភាសន៍ចំនួនលើសពី ៨០ភាគរយ បានវាយតម្លៃថា “លើសពីការពេញចិត្ត” ចំពោះបរិយាកាសប្រកបអាជីវកម្មរបស់ចិន ហើយមានសហគ្រាស ៧០ភាគរយនឹង “រក្សាលំនឹង” ក្នុងការរៀបចំខ្សែសង្វាក់ឧស្សាហកម្ម នៅប្រទេសចិន ។

ក្នុងពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកនេះ ប្រសាសន៍ របស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី បានក្រើនរំលឹកដល់អ្នកផង ទាំងពួងថា យើងគួរតែធ្វើជា អ្នកចូលរួមនិងស្ថាបនិកនៃកិច្ចសហប្រតិបតិ្តការ ផ្នែកខ្សែសង្វាក់ឧស្សាហកម្មនិង ខ្សែសង្វាក់ ផ្គត់ផ្គង់សកល មិនមែនធ្វើជាអ្នកបំផ្លាញនិង អ្នកបង្ករឿងហេតុឡើយ ។ ការពិតជាក់ស្តែងបានបញ្ជាក់ថា “ប្រទេសចិន”បន្ទាប់ទៀតនៅតែ ជាប្រទេសចិន នេះជាមូលហេតុពីឬសគល់ ដែលសហគ្រាសអាមេរិកនិងអឺរ៉ុប “បោះឆ្នោតដោយប្រើជើង ” ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top