ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បន្តការវាយប្រហារភ្លាមៗលើ ក្រុមហាម៉ាស បន្ទាប់ពីបទឈប់បាញ់គ្នាបានបញ្ចប់

AFP

បរទេស៖ អ៊ីស្រាអែលបានបន្តការ វាយប្រហាររបស់ខ្លួនលើក្រុម ហាម៉ាស បន្ទាប់ពីមានការស្ងប់ស្ងាត់អស់រយៈពេលជាច្រើនថ្ងៃ ដោយចោទប្រកាន់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនថា បានរំលោភបទឈប់បាញ់។ ទីក្រុងហ្សេរុយសាឡឹមខាងលិច បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងបន្តអរិភាពឡើងវិញបន្ទាប់ពី បទឈប់បាញ់ត្រូវបានបញ្ចប់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកព្រលឹមថ្ងៃសុក្រ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា “ក្រុមហាម៉ាស់បានរំលោភលើការផ្អាកប្រតិបត្តិការ ហើយលើសពីនេះទៀត បានបាញ់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល” ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍បានបន្ថែមថា « កងកម្លាំងការពារអ៊ីស្រាអែល បានបន្តការប្រយុទ្ធប្រឆាំងនឹង អង្គការភេរវជនហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប»។ យោធាក៏បានប្រកាសថា ខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាស លើគោលដៅរបស់ក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។ ចំណែកក្រុម ហាម៉ាស វិញ នៅមិនទាន់ធ្វើអត្ថាធិប្បាយអំពីការអភិវឌ្ឍនេះទេ។

ទន្ទឹមនឹងនេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ក្រុមហាម៉ាស់បានរំលោភលើ ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនេះ ដោយសារតែក្រុមនេះ “មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការ ដោះលែងស្ត្រីជាចំណាប់ខ្មាំងទាំងអស់” ។

សេចក្តីថ្លែងការនោះបានឱ្យដឹងទៀតថា “ចំពេលការវិលត្រឡប់ទៅកាន់សមរភូមិវិញ យើងសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីស្រាអែលបានប្តេជ្ញាចិត្តក្នុងការ សម្រេចបាននូវគោលដៅនៃសង្គ្រាម ដោយដោះលែងចំណាប់ខ្មាំងរបស់យើង កម្ចាត់ក្រុមហាម៉ាស និងធានាថា តំបន់ហ្គាហ្សាមិនអាចគំរាមកំហែងប្រជាជនអ៊ីស្រាអែលទៀត” ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top