ព័ត៌មានអន្តរជាតិ

អតីតជំនួយការលោក Zelensky ជឿជាក់ថា អ៊ុយក្រែន បាត់បង់ជីវិតយោធាស រុបដល់ទៅជាង៣០ម៉ឺននាក់

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Aleksey Arestovich ដែលជាអតីតជំនួយការរបស់ប្រធានាធិបតី Vladimir Zelensky បានអះអាងថា ប្រទេសអ៊ុយក្រែន បានបាត់បង់ទាហានដល់ទៅជាង៣០០ ០០០នាក់ ក្នុងអំឡុងពេលជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។

លោកArestovich បានធ្វើការវិភាគតួលេខនេះកាលពីថ្ងៃសុក្រ ខណៈកំពុងនិយាយជាមួយអ្នកកាសែត Yulia Latynina តាមរយៈវីដេអូខល។
អតីតជំនួយការប្រធានាធិបតីរូបនេះក៏ថ្លែងសុន្ទរកថានាពេលថ្មីៗនេះដែលធ្វើឡើងដោយសមាជិកសភាកំពូលអ៊ុយក្រែនលោក David Arakhamia ដែលធ្លាប់បាននិយាយថាកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវត្រូវបានលុបចោលដោយនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ។

ការ​លើក​ឡើង​នេះ​ដែរធ្វើ​ឡើង​នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergey Shoigu បាន​បង្ហាញ​ពី​ការ​ប៉ាន់​ប្រមាណ​ចុង​ក្រោយ​របស់​ក្រុង​ម៉ូស្គូ​លើ​ការ​ស្លាប់​និង​របួស​របស់​ក្រុង​គៀវ។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ លោក Shoigu បានអះអាងថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានជាង១២៥០០០ នាក់ និងផ្នែកសព្វាវុធប្រហែលជា១៦០០០គ្រឿងចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការវាយបករបស់ខ្លួនដែលបានចាប់ផ្តើមនៅដើមខែមិថុនា៕ ប្រែសម្រួល៖ស៊ុនលី

To Top