តូក្យូ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា សុវត្ថិភាព នៃសមាជិកសេវាកម្មរបស់ខ្លួន និងសហគមន៍ជប៉ុន គឺជា “អាទិភាពកំពូល” នៅពេលដែលវាដំណើរការជាមួយ នឹងជើងហោះហើរ Osprey ក្នុងប្រទេសជប៉ុន បន្ទាប់ពីការជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយក្នុងសប្តាហ៍នេះ ដែលបាននាំឱ្យមានការកើនឡើងនូវការព្រួយបារម្ភនៅក្នុងសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ទីក្រុងវ៉ាស៊ីនតោន។
អ្នកនាំពាក្យរងរបស់នាយកដ្ឋានលោកស្រី Sabrina Singh បានបញ្ជាក់ពីការកត់សម្គាល់របស់លោកស្រីមួយថ្ងៃមុននេះ រួមទាំងនិយាយថា អង្គភាពទទួលបន្ទុកយន្តហោះ CV-22 ដែលបានជួបឧបទ្ទវហេតុនៅជិតកោះ Yakushima ភាគនិរតីនៃប្រទេសជប៉ុន លែងធ្វើប្រតិបត្តិការហោះហើរទៀតហើយ ខណៈដែលយោធាអាមេរិកនៅតែបន្តហោះហើរ Ospreys ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន។
លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានទំនាក់ទំនងល្អរវាងមេដឹកនាំជាន់ខ្ពស់របស់យើង ហើយកំពុងស្ថិតក្នុងការសន្ទនាឥតឈប់ឈរទាក់ទងនឹងសុវត្ថិភាពអាកាសចរណ៍ និងបញ្ហាទាក់ទងនឹងសុវត្ថិភាពផ្សេងទៀត”។
ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យកាលពីថ្ងៃព្រហស្បតិ៍ថា នាងមិនបានដឹងអំពីមន្ទីរបញ្ចកោណ ទទួលបានសំណើផ្លូវការពីប្រទេសជប៉ុន ដើម្បីផ្អាកការហោះហើររបស់យន្តហោះដឹកជញ្ជូនរបស់យោធាសហរដ្ឋអាមេរិក បានបង្កឱ្យមានការភាន់ច្រឡំ និងការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកនយោបាយ និងពលរដ្ឋជប៉ុន។
សុន្ទរកថារបស់លោកស្រី បានជំរុញឱ្យមន្ត្រីជប៉ុន ពិនិត្យមើលស្ថានភាពនៃសំណើរបស់ពួកគេឡើងវិញជាបន្ទាន់ ដោយរដ្ឋមន្ត្រីការបរទេសលោកស្រី Yoko Kamikawa បានសង្កត់ធ្ងន់លើសារព័ត៌មានថា ស្ថានទូតអាមេរិកនៅទីក្រុងតូក្យូ បានទទួលស្គាល់វាជាផ្លូវការមួយ។
ការធ្លាក់យន្ដហោះនៅរសៀលថ្ងៃពុធនៃយន្តហោះ CV-22 tilt-rotor របស់កងទ័ពអាកាសសហរដ្ឋអាមេរិក អំឡុងពេលសមយុទ្ធហ្វឹកហាត់ជាប្រចាំបានសម្លាប់សមាជិកនាវិកម្នាក់ ដែលជាការកត់សម្គាល់ការស្លាប់លើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុន នៅក្នុងឧបទ្ទវហេតុដែលពាក់ព័ន្ធនឹងយន្ដហោះ Osprey ហើយអ្នកជិះយន្តហោះ ៧នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ៕ ប្រែសម្រួល ឈូក បូរ៉ា